កូរ៉េខាងត្បូង៖ ថ្មីៗនេះ តារាចម្រៀងស្រី Jennie បានបង្កការភ្ញាក់ផ្អើលនៅក្នុងបណ្តាញសង្គម នៅពេលដែលនាងចូលរួមក្នុងព្រឹត្តិការណ៍របស់ក្រុមហ៊ុនរថយន្តទំនើបមួយ នៅទីក្រុងសេអ៊ូល ជាមួយនឹង ការរៀបចំខ្លួនឡើងទាក់ទាញ ក្នុងការបង្ហាញសម្រស់របស់នាង លើកនេះ។

នៅក្នុងនោះដែរ Jennie បានមកជាមួយនឹងឈុតសម្លៀកបំពាក់ដ៏ឆើតឆាយ បញ្ចេញឲ្យឃើញពីរូបរាងកាយដ៏ល្អឥតខ្ចោះ ចង្កេះសំប៉ែតតូច ខោជើងវែងរួមនឹងអាវវាលស្មា ពោរពេញដោយមន្តស្នេហ៍ទៅលើសម្រស់ទាំងមូល រហូតដល់មានការលើកឡើងថា តារា​ស្រី​រូបនេះ ​មើលទៅ​ពិតដូចជា​តារា​ម៉ូ​ដែល​អាជីព​ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ដោយសារតែសមាមាត្ររាងកាយស្ដង់ដារល្អខ្លាំងបែបនេះ ក៏ជាកត្តាមួយដែលជួយឱ្យនាង កាន់តែមានភាពលេចធ្លោស្ទើរតែគ្រប់ពេល និងអាចទាញយកចិត្តហ្វេនៗជាច្រើន មិនថាជាមួយនឹងស្ទាយ៍បែបណា ឬចូលរួមនៅក្នុងកម្មវិធីណាមួយក៏ដោយ៕

​ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Jennie
Jennie
Jennie
Jennie
Jennie
Jennie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]