កណ្តាល ៖ ផ្ទុះការភ្ញាក់ផ្អើល កាលពីយប់មិញ ក្រោយទទួលដំណឹងហេតុការណ៍គ្រោះថ្នាក់លិចទូកដដឹកសិស្សសាលាមួយ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ដែលភ្លាមៗនោះត្រូវបានអាជ្ញាធរនិងមន្ត្រីជំនាញ ធ្វើការចុះស្រាវជ្រាវនៅកន្លែងកើតហេតុ ដើម្បីស្វែងរកអ្នកដែលបាត់ខ្លួន ដែលពេលនេះត្រូវបានរកឃើញជាបន្តបន្ទាប់។

នេះបើតាមការប្រាប់ឲ្យដឹងពី ទទក នៅព្រឹកបន្ទាប់ ក្នុងថ្ងៃទី ១៤ តុលា ២០២២ មន្ត្រីជំនាញរកឃើញជនរងគ្រោះចំនួន ០៤នាក់បន្ថែមទៀតហើយ សរុបរកឃើញចំនួន១០នាក់ហើយ ដោយស្លា.ប់០៦នាក់ រស់០៤នាក់(ស្រីម្នាក់) ដោយនៅសល់មនុស្សចំនួន ០៥នាក់ទៀត ដែលមិនទាន់រកឃើញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មូលហេតុពិតប្រាកដនៃការលិចទូកដមួយនេះ មិនទាន់បានជ្រាបនៅឡើយទេ ខណៈពេលនេះ មន្ត្រីជំនាញកំពុងដុតដៃដុតជើងដើម្បីរកអ្នកដែលបាត់ខ្លួនបន្តទៀត។

ទាំងនេះជាឈ្មោះជនរងគ្រោះ ដែលបានរកឃើញនាព្រឹកថ្ងៃទី ១៤ តុលា ២០២២ នៅត្រឹមម៉ោង ៧និង៣០នាទី ក្នុងនោះមាន ៖ 

១- ឈ្មោះ ចាន់ សុខជីម ភេទប្រុសអាយុ ១៤ ឆ្នាំ មុខរបរសិស្ស

២- ឈ្មោះ ភារម្យ ដាវីន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស

៣- ឈ្មោះ ចិន្ដា ជូលី ភេទស្រីអាយុ ១៣ឆ្នាំ មុខរបរសិស្ស

៤- ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស៕

ប្រភព ៖ ទទក

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
បញ្ជីឈ្មោះសិស្សបាត់ខ្លួន មុនរកឃើញ០៤នាក់បន្ថែម 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]