ថៃ៖ សម្រាប់ តារាប្រុស លោក Tono គឺជាតារាប្រុសមួយរូប ដែលតែងតែទទួលបាន ការគាំទ្រយ៉ាងច្រើនពីទស្សនិកជន ស្របពេលបានបង្ហាញពី សមត្ថភាពដ៏ល្អនៅក្នុងវិស័យសិល្បៈកម្សាន្ត ដែលជាហេតុធ្វើឲ្យលោកមានភាពល្បីល្បាញ និងជោគជ័យនៅក្នុងអាជីពរបស់ខ្លួន។
យ៉ាងណាមិញ បើទោះបីជា មានភាពល្អប្រសើរពីជីវិតរស់នៅ នាពេលបច្ចុប្បន្ននេះក្ដី ប៉ុន្តែតារាប្រុសរូបនេះ ស្រាប់តែបានចេញមកបង្ហើបពីរឿងរ៉ាវផ្សេងៗទៀតក្នុងជីវិតរបស់ខ្លួន ដែលធ្លាប់ឆ្លងកាត់កាលពីមុន។ ជាពិសេស រូបលោក បានលាតត្រដាង ដែលធ្លាប់តែមានគ្រួសារពេញលេញ រហូតដល់ឪពុករបស់ខ្លួន បានទទួលម.រ.ណ.ភាព និងមានបំណុលច្រើននៅផ្ទះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ លោក Tono បានបង្ហើបថា កាលពីមុន ខ្លួនបានរស់នៅជាមួយឪពុកម្តាយ តែថ្ងៃមួយ នៅពេលដែលឪពុករបស់លោកបានស្លា.ប់ នៅពេលនោះដែរ Tono ទើបមានអាយុប្រហែល ៩ ទៅ ១០ ឆ្នាំ ប៉ុណ្ណោះ ហើយក្រុមគ្រួសាររបស់ខ្លួន ក៏បានជំពាក់បំណុល ចំនួន ២០ លានបាត(ប្រហែលជាង ៥០ម៉ឺនដុល្លារ) ហើយទ្រព្យសម្បត្តិនៅក្នុងផ្ទះ ក៏បានលក់ចេញ និងត្រូវស្លៀកសម្លៀកបំពាក់ចាស់រហែក ហើយដោយសារតែ ជីវិតលំបាកមួយនេះ លោក Tono ក៏បានឈានទៅដល់ពីការលេងភ្នាល់ខុសច្បាប់ ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]