កណ្តាល៖ រឿងរ៉ាវរន្ធត់ នឹកស្មានដល់ នៃការលិចទូកដ សិស្សសាលា ដែលស្ថិតនៅ ភូមិកោះចម្រើន ឃុំកំពង់ភ្នំ សុ្រកលើកដែក ខេត្តកណ្តាល ដែលបានទទួលដំណឹង គ្រោះថ្នាក់ក្នុងឧបទវហេតុមួយនេះ បានធ្វើឲ្យអាជ្ញាធរ​ស្វះស្វែងរកជនរងគ្រោះភ្លាមៗតែម្តង។

យ៉ាងណាមិញ ហេតុការណ៍លិចទូកកណ្តាលទន្លេនេះ ត្រូវបានអ្នកស្វែងរក រកឃើញអ្នករស់រាន្តមានជីវិត ដោយក្នុងនោះ​ក្មេងស្រី មានឈ្មោះ បូរ៉ា ដែលរូបគេ មានជីវិតថ្លៃ បានអណ្តែតខ្លួន រហូតមកច្រាំងទន្លេះ ទោះបីជាមិនចេះ ហែលទឹកក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត ដំណើរដើមទង ក្នុងរឿងរ៉ាវ លិចទូកមួយនេះ ក្មេងស្រី បូរ៉ា បានចែករំលែកថា រូបគេមានភាពឆ្លាតវៃ ឃើញទូកលិចនៅក្បាល ក៏បានទៅកន្ទុយទូក ហើយបោះកាតាបចោល ហើយបានលោតចូលទឹកទន្លេះ ទោះបីជាមិនចេះហែលទឹក ផ្ទុយពីអ្នកដទៃ បានស្រវាតោងគ្នា តែជាសំណាងល្អ ខ្លួនក៏បានដល់ច្រាំងទន្លេះដោយសុវត្ថិភាព៕

ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនា វីដេអូកុមារីនោះរៀបរាប់ខាងក្រោមនេះ

កុមារី បូរ៉ា
កុមារី បូរ៉ា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]