ភ្នំពេញ៖ ជាការពិតណាស់ សម្រាប់តារាភេទទីបី កញ្ញា ស៊ីងស៊ីង ប្រិយមិត្តជាច្រើនបានស្គាល់រួចមកហើយ អំពីទេពកោសល្យ ភាពក្រម៉ិចក្រមើម ក្នុងការផ្តល់សំណើចសើចក្អាកក្អាយ ដល់អ្នកទស្សនាគ្រប់ពេលបានមើលការរបស់កញ្ញា។

ក្នុងនោះផងដែរ បន្ទាប់ពីភាពប៉ិនប្រសប់ក្នុងការសម្ដែង បែបកំប្លែងៗបែបនេះហើយ ស៊ីងស៊ីង ក៏ត្រូវបានមហាជនអ្នកគាំទ្រលើកសរសើរពីសម្រស់ ថាមាន​សម្រស់ កាន់​ស្រស់​ស្អាត ក្រោយ​ការ​កែ​សម្រស់ និង​ការ​កែ​ដើមទ្រូង​រួចមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ គួរឲ្យដឹងផងដែរថា ស៊ីងស៊ីង ជាតា​រា​អ្នក​ស្រឡាញ់​​ភេទ​ដូច​គ្នា ដូច្នេះហើយកញ្ញា តែងតែគិតរិះរកវិធី ធ្វើយ៉ាងណា កែប្រែខ្លួនឲ្យកាន់តែស្អាត នឹងមានភាពទាក់ទាញកាន់តែខ្លាំង។ តួយ៉ាង ស៊ីងស៊ីង ក៏បានសម្រេចចិត្តដោយក្នុងកំឡុងឆ្នាំ២០១៧​ ក្នុងការជ្រើសរើស កែ.ដើម.ទ្រូង​ ដែលកញ្ញា គិតថាជាកន្លែងដែលទាក់ទាញបំផុតសម្រាប់នាង ដែលតម្លៃ​ប្រមាណ​ជា​៣០០០​ដុល្លារ។

យ៉ាងណាមិញ ក្នុងការកែនេះ កញ្ញា ក៏បានបញ្ជាក់ផងដែរថា មិនមែនជាការងាយស្រួលនោះទេ ក្នុងការសម្រេចចិត្តកែប្រែអ្វីមួយនៅលើដងខ្លួននោះ ព្រោះកញ្ញា​ មានការ​ប្រឈម​ខ្លាំង​ជាមួយ​គ្រួសារ​តែ​ម្តង គឺ​ឪពុក​ម្តាយ កញ្ញា​មិន​ចង់​កែ.​ដើម.ទ្រូង​នោះ​ឡើយ ព្រោះ​ខ្លាច​ជួប.​គ្រោះ.ថ្នាក់ និង​បញ្ហា​នៅ​ថ្ងៃក្រោយ និង​បញ្ហា​ប្រឈម​ទី​២ គឺ​ខ្ចី​លុយ​គេ និង​បុល​គេ​ខ្លះ​ៗ មិនតែប៉ុណ្ណោះ ក្រោយវះកាត់ហើយ ក៏ត្រូវ តមអាហារដូច​ជា​អាហារ​ផ្អាប់ គ្រឿង​សមុទ្រ និង​អាហារ​ជា​ច្រើន​ទៀត​។

ទាំងនេះហើយ ដែលជាហេតុ ស៊ីងស៊ីង មិនទាន់សម្រេចចិត្ត ក្នុងការកែ.ភេ.ទ ជា​ចុង​ក្រោយ ស៊ី​ង ស៊ី​ង ផ្តាំផ្ញើ​អ្នក​ដែល​ចង់​កែ​.ដើមទ្រូង ត្រូវ​ជ្រើសរើស​គ្រូពេទ្យ​ណា​ដែល​ជំនាញ ព្រោះ​រឿង​នេះ មិនមែន​ជា​រឿង​លេងសើច​នោះ​ទេ ៕

សូមទស្សនារូបភាពខាងក្រោម៖

ស៊ីងស៊ីង 
ស៊ីងស៊ីង 
ស៊ីងស៊ីង 
ស៊ីងស៊ីង 
ស៊ីងស៊ីង 
ស៊ីងស៊ីង 
ស៊ីងស៊ីង 
ស៊ីងស៊ីង 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]