ភ្នំពេញ៖ ខណៈព័ត៌មានអំពីការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញទូរស័ព្ទផ្សេងៗកាន់តែរីករាលដាល ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា កំពុងយកចិត្តទុកដាក់ជាចម្បងលើសុខុមាលភាពរបស់អតិថិជនតាមរយៈការផ្តល់ការណែនាំអំពីរបៀបការពារកុំឱ្យក្លាយជាជនរងគ្រោះក្នុងករណីឆបោក ជាពិសេសនៅពេលឈ្នះរង្វាន់ផ្សេងៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវិធីមួយដែលអ្នកឈ្នះរង្វាន់ពីក្រុមហ៊ុន Smart Axiata អាចចៀសវាងពីការបោកប្រាស់នោះគឺ ការផ្ទៀងផ្ទាត់ការឈ្នះរបស់ពួកគេគួរតែធ្វើឡើងតាមរយៈភ្លែតហ្វមផ្លូវការដែលគួរឱ្យទុកចិត្តរបស់ក្រុមហ៊ុនប៉ុណ្ណោះ ពោលគឺមានដូចជា កម្មវិធីទូរស័ព្ទ ស្មាតណាស់ (SmartNas) បណ្តាញសង្គមផ្លូវការរបស់ក្រុមហ៊ុនដែលមានសញ្ញាធីកពណ៌ខៀវ និងបណ្តាញទូរស័ព្ទជំនួយ (Helplines)។
ក្រុមហ៊ុនក៏កំពុងក្រើនរំលឹកទៅដល់អតិថិជនផងដែរថា ក្រុមហ៊ុនមិនដែលស្នើសុំថ្លៃសេវាណាមួយសម្រាប់ការប្រគល់រង្វាន់ ឬការចែកចាយរង្វាន់ឡើយ ហើយលើសពីនេះទៅទៀតក្រុមហ៊ុនក៏សូមណែនាំអតិថិជនឱ្យប្រុងប្រយ័ត្នផងដែរចំពោះការបង្ហាញព័ត៌មានផ្ទាល់ខ្លួនណាមួយទៅដល់ជនឆបោក។
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖
ក្រុមហ៊ុន Smart Axiata ដែលជារឿយៗផ្តល់នូវរង្វាន់និងប្រាក់បន្ថែម (bonuses) សម្រាប់ការបញ្ចូលទឹកប្រាក់ និងផ្តល់ជូនប្រូម៉ូសិនផ្សេងៗជាប្រចាំនោះ កំពុងផ្តល់ការណែនាំនេះបន្ទាប់ពីក្រុមហ៊ុនបានដឹងអំពីគណនីក្លែងក្លាយដែលអះអាងថាដំណើរការដោយក្រុមហ៊ុន Smart Axiata។ យោងតាមក្រុមហ៊ុន អ្នកគ្រប់គ្រងគណនីក្លែងក្លាយទាំងនោះទាក់ទងទៅកាន់អតិថិជនដើម្បីទារថ្លៃសេវាជាថ្នូរនឹងការប្រគល់រង្វាន់។ ក្រុមហ៊ុនបានឱ្យដឹងថាការអនុវត្តបែបនេះ និងគណនីទាំងនេះគឺជាការក្លែងបន្លំទេ។
លោក Feiruz Ikhwan បានថ្លែងទៀតថា៖
ក្រុមហ៊ុន Smart Axiata ធានាអះអាជាថ្មីចំពោះអតិថិជនថា ក្រុមហ៊ុនប្រើប្រាស់តែបណ្តាញទំនាក់ទំនងសង្គម Facebook, Instagram, TikTok និង Telegram ផ្លូវការរបស់ខ្លួន ក៏ដូចជាគេហទំព័ររបស់ក្រុមហ៊ុនប៉ុណ្ណោះ ដើម្បីចេញផ្សាយព័ត៌មាន និងធ្វើសេចក្តីប្រកាសនានាទាក់ទងនឹងប្រូម៉ូសិន និងការផ្សាយពាណិជ្ជកម្មនានា។ ប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេមួយនេះផ្តល់ដំបូន្មានដល់អតិថិជនដែលមានចម្ងល់អំពីរង្វាន់ឱ្យទាក់ទងទៅកាន់ទូរស័ព្ទជំនួយរបស់ក្រុមហ៊ុនតាមរយៈលេខ ១២០៤ ឬទូរស័ព្ទលេខ ០១០ ២០០ ៨៨៨។
ក្រុមហ៊ុន Smart Axiata សូមណែនាំអតិថិជនឱ្យចូលទៅកាន់កម្មវិធីស្មានណាស់ (SmartNas) គេហទំព័រ www.smart.com.kh និង https://getmynumber.smart.com.kh/ ដើម្បីស្វែងរកព័ត៌មានអំពីរង្វាន់។ ដើម្បីទទួលយករង្វាន់ដោយផ្ទាល់ ក្រុមហ៊ុន Smart Axiata តម្រូវឱ្យអ្នកឈ្នះរង្វាន់នាំយកស៊ីមកាតដែលបានឈ្នះរង្វាន់ទៅកាន់ហាង Smart Shop។
សម្រាប់ព័ត៌មានបន្ថែម អតិថិជនអាចទាក់ទងទៅកាន់ក្រុមហ៊ុន Smart Axiata តាមរយៈលេខ ១២០៤៕
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។
Smart ជីវិតរស់រវើក!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]