ភ្នំពេញ៖ មានការភ្ញាក់ផ្អើលជាខ្លាំង ទៅនឹងការបង្ហោះរបស់តារាចម្រៀង និង​ជា​អ្នកនិពន្ធ Original song លោក ទ្រី សក្កដា បាន​ទម្លាយ​រឿងរ៉ាវ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​តារា TikTok ក៏ដូចជា​អ្នកលក់​អន​ឡាញ​ល្បីឈ្មោះ​មួយ​រូប ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Oun Sart។

តាមរយៈការបង្ហោះនោះ ដោយ​បានលើកឡើង ថា​កន្លង​មក តារា TikTok ម្នាក់នោះ បានធ្លាប់​ប្រើ​ពាក្យ​មិន​សមរម្យ ថែមទាំងបាន​ដៀល​រូបលោក កាលពី​១​ឆ្នាំ​មុន​ ខណៈ​ដែល អ្នកទាំងពីរ មានពេល​វាលាបាន សហការ​រួមការ​ងារ​ជាមួយ​គ្នា​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត ការបង្ហោះ ជាសំណេរវែងអន្លាយ ថែមទាំង បញ្ចេញជាភស្តុតាង ទៅនឹងការឆាតក្នុងគ្រុប របស់ពួកគេ កាលពីជាង ១ឆ្នាំ ដោយលោក ទ្រី សក្កដា បានលើកឡើងដូច្នេះថា៖ 

ទ្រី សក្កដា

យ៉ាងណាមិញ ក្រោយពីការបង្ហោះបែបនេះ ត្រូវបាន មហាជន មានការចាប់អារម្មណ៍ជាខ្លាំង ទៅនឹងការបង្ហោះរបស់លោក ជុំវិញរឿងរ៉ាវ ចម្រូងចម្រាសជាមួយនឹង តារា TikTok Oun Sart ដែលពួកគេមានរឿងជាមួយគ្នា បានធ្វើឲ្យមានភាពទាក់ទាញពី សំណាក់អ្នកលេងបណ្តាញសង្គមជាខ្លាំង៕

សូមទស្សនារូបភាពខាងក្រោម៖

ទ្រី សក្កដា
ទ្រី សក្កដា
ការបង្ហោះរបស់លោក
ការបង្ហោះរបស់លោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]