តៃវ៉ាន់៖ មួយរយៈចុងក្រោយមកនេះ រឿងរ៉ាវនៅក្នុងជីវិតប្ដីប្រពន្ធ តារាស្រី Barbie Hsu និង លោក DJ Koo កំពុងតែត្រូវបានមហាជនក៏ដូចជាហ្វេនៗ ធ្វើការតាមដាន បន្ទាប់ពីពួកគេបានបញ្ចេញនូវភាពផ្អែមល្ហែម តាមរយៈរូបភាពផ្សេងៗជាមួយគ្នាជាច្រើន ដើម្បីបញ្ជាក់ពីក្ដីស្រលាញ់ និងសុភមង្គលនៅក្នុងគ្រួសារ។

ជាពិសេស ថ្មីៗនេះ ស្រាប់តែមានប្រភពព័ត៌មានមួយ បានបង្ហើបពីទំនាក់ទំនងនៅក្នុងគ្រួសារបស់អ្នកទាំងពីរ ដ៏គួរឲ្យចាប់អារម្មណ៍ នៅពេលដែលមានគេ​សួរ​នាំ ថាតើតារាប្រុស DJ Koo ត្រូវបានកូនរបស់ភរិយាហៅរូបលោកយ៉ាងណានោះ តារាប្រុសរូបនេះបានត្រឹមបង្ហាញអារម្មណ៍មិន​ខ្វល់​ខ្វាយ ព្រមទាំងនិយាយថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
DJ Koo

លើសពីនេះ តារាប្រុសរូបនេះ ថែមទាំងបានបញ្ជាក់ថា រូបលោកចុះសម្រុង​ជាមួយ​កូន​ៗ របស់ប្រពន្ធ​បានយ៉ាង​ល្អ​ ខណៈដែលពីមុននេះ ក៏មានការបញ្ចេញមតិចម្រុះចំពោះដំណឹងដែលបានលើកឡើងថា Barbie Hsu មានបំណងផ្លាស់ប្តូរឈ្មោះកូនរបស់ខ្លួន តាមនាមត្រកូលរបស់ឪពុកថ្មីគឺ លោក DJ Koo ហើយរូបនាង​ក៏​បាន​សុំ​ឲ្យកូនៗ​ហៅ​ DJ Koo ថា​ ប៉ា ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu
DJ Koo
DJ Koo
Barbie Hsu និងស្វាមី
Barbie Hsu និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]