កណ្តាល៖ រូបភាពជាច្រើនសន្លឹកទៅនឹង ម្តាយបង្កើត ជនរងគ្រោះអ្នកដែលបានបាត់ខ្លួន ក្នុងឧបទេ្ទវហេតុមួយនេះ ហេតុការណ៍លិ.ចទូកដ សិស្សសាលា ដែលស្ថិតនៅ ភូមិកោះចម្រើន ឃុំកំពង់ភ្នំ សុ្រកលើកដែក ខេត្តកណ្តាល ត្រូវបានមានការអាណិតអាសូរជាខ្លាំង។

ជាក់ស្តែង តាមរយៈការចែកចាយនោះ មានស្រ្តីម្នាក់ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មាន ថាកូនស្រី ដែលបានបាត់ខ្លួនមិនដឹងឃ្លានបាយយ៉ាងណាទេ រហូតមកដល់ពេលនេះ ម៉ោងនេះសមត្ថកិច្ច បានរកឃើញកូនគេចំនួន ៦ នាក់ទៀតហើយសរុបទាំងអស់ ៨ នាក់ទាំងយប់មិញ ដោយក្នុងនោះ មានកូនរបស់គាត់ មិនទាន់រកឃើញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះ ក្នុងនាមជាម្ដាយបានត្រឹមតែធ្វើម្ហូប ដែលកូនចូលចិត្តយកមកសែនព្រេង ដើម្បីឱ្យកូនរបស់គាត់ បានហូបឲ្យឆ្អែតកុំឲ្យគាត់ឃ្លាន និងសុំឲ្យផុសឡើងអណ្តែត ព្រោះរូបគាត់រង់ចាំ តាំងពីម៉ោង ១យប់តាំងម្សិលមិញមកម៉្លេះ។

យ៉ាងណាមិញ រូបភាពដែលបានបង្ហោះ បានធ្វើឲ្យមានការរំជួលចិត្តជាខ្លាំងទៅនឹង​ទឹកចិត្តម្តាយ បានបាត់កូន ថែមទាំង បានធ្វើម្ហូបដែលកូនចូលចិត្ក ព្រោះតែបាត់ខ្លួនតាំងពីម្សិលមិញ មកម្លេះ ហេតុតែខ្លាចកូនឃ្លាន ដែលសកម្មភាព បែបនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមស្ទើរតែទប់ទឹកមិនបាន៕

ប្រភព​៖ Tra Parïs

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]