រាជធានីភ្នំពេញ ៖ ផ្តើមអាជីពជា ពិធីការិនីនិយាយតាមវិទ្យុ ឌីជេ ណាណា ត្រូវបានស្ត្រី និងអ្នកជាម្តាយជាច្រើន ផ្ទុះការគាំទ្រ ទទួលប្រជាប្រិយភាពពីសំណាក់អ្នកប្រើបណ្តាញសង្គមយ៉ាងខ្លាំង ក្រោយធ្វើវីដេអូ ចែករំលែកចំណេះដឹងចំពោះការចិញ្ចឹមកូន និង គំនិតវិជ្ជមានក្នុងជីវិតគ្រួសារ ដៃគូ ជាដើម។
ងាកទៅមើល ជីវិតឯកជនរបស់តារាស្រីរូបនេះ ពិតជាមានសេចក្តីសុខខ្លាំង មានស្វាមីស្រឡាញ់ថ្នាក់ថ្នមភរិយា ជាពិសសបច្ចុប្បន្ន រូបនាងកំពុងពពោះកូនទី២ ស្របពេលកូនច្បង មានអាយុត្រឹមតែ២ខួប ខណៈរូបនាង មានអាយុដល់ទៅ៣៥ឆ្នាំហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ ឌីជេ ណាណា បានបង្ហោះសារប៉ុន្មានប្រយោគ ទទួលការចាប់អារម្មណ៍ខ្លាំងពីស្ត្រីខ្មែររាប់ភ្លេច ដែលលើកចិត្តឲ្យស្ត្រីគ្រប់គ្នា ឈប់ខ្វាយខ្វល់រឿងអាយុ ដើម្បីសម្រេចចិត្តយកកូន ប៉ុន្តែត្រូវសម្រេចចិត្ត ពេលណាដែលយល់ថា ជីវភាពមានភាពសមរម្យសម្រាប់ចិញ្ចឹមបីបាច់កូន ដោយរូបនាងលើកឡើងថា ៖
តួយ៉ាង គេក្រឡេកឃើញ អ្នកម៉ាក់និងស្ត្រីជាច្រើននាំគ្នាខមមិន គាំទ្រគំនិតរបស់តារាស្រីរូបនេះពេញទំហឹង ព្រោះតែការចិញ្ចឹមបីបាច់កូន មិនមែនគិតត្រឹមតែអាយុនោះទេ ត្រូវគិតគូរពីសេដ្ឋកិច្ចគ្រួសារផងដែរ ថាតើអាចរ៉ាប់រងឲ្យកូនមានជីវិតសមប្រកបបានដែរទេ?៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]