សម្រាប់អ្នកដែលមានរាងស្គមៗមិនសូវឃ្លានអាហារ ហើយមានបំណងចង់ឡើងគីឡូ អាចមកស្គាល់សារធាតុសំខាន់បីប្រភេទនេះ ហើយក៏ជាវីធីសាស្ដ្រតាមបែបធម្មជាតិ ជួយឲ្យអ្នកស្គមឆាប់មានចំណង់អាហារឡើងវិញ និងសុខភាពល្អផងដែរ។

១.រ៉ែស័ង្កសី

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រ៉ែស័ង្កសីគឺជាសារធាតុម្យ៉ាងដើរតួយ៉ាងសំខាន់ក្នុងរាងកាយ ជួយឲ្យរាងកាយមានភាពរឹងមាំ សក់ ស្បែក និងសាច់ដុំ មានសុខភាពល្អ។ មិនត្រឹមតែប៉ុណ្ណោះ ក៏ជួយយើងឆាប់មានចំណង់អាហារផងដែរ។ ម្យ៉ាងវិញទៀតការថយចុះចំណង់អាហារក៏ជារោគសញ្ញាមួយដែលបង្ហាញថា រាងកាយរបស់យើងកំពុងតែខ្វះសារធាតុរ៉ែមួយប្រភេទនេះផងដែរ។

យើងអាចស្វែងរកសារធាតុសំខាន់មួយនេះនៅក្នុងរបបអាហារដូចជា អយស្ទ័រ បង្កង ក្ដាម គ្រាប់ធញ្ញជាតិ ទឹកដោះគោ សាច់ទ្រូងមាន់ និងសាច់ជៀមផងដែរ។

២.វីតាមីន B1

មានបញ្ហាខ្សោយចំណង់អាហារក៏បណ្ដាលមកពីខ្វះវីតាមីន B1។ វីតាមីន B1 គឺជាវីតាមីនមួយប្រភេទក្នុងចំណោមវីតាមីនផ្សេង​ទៀត​ ដែលមានមុខងារជួយឲ្យឆាប់មានចំណង់អាហារ និង​ជួយឲ្យរាងកាយឆាប់ឡើងគីឡូផងដែរ។

វីតាមីន B1 ច្រើនមាននៅក្នុងរបបអាហារដូចជា​សណ្ដែក បន្លែ ផ្លែឈើស្រស់ ទឹកដោះគោ ស៊ុត និងស្រូវសាលីជាដើម។ ដោយឡែកថ្វីដ្បិតវីតាមីន B1 ជួយឲ្យយើងឆាប់មានចំណង់អាហារ ប៉ុន្ដែយើងក៏មិនអាចញ៉ាំវាច្រើនពេកនោះដែរ ព្រោះអាចប៉ះពាល់ដល់សុខភាពយើងវិញ ដូចជា អាការៈរាគ ក្អួត និងចង្អោរ។

៣.អាស៊ីតខ្លាញ់អូមេហ្គា៣

អាស៊ីតខ្លាញ់អូមេហ្គា៣មានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព ក្នុងនោះក៏ជួយ​ដល់សុខភាពប្រព័ន្ធរំលាយអាហារ បេះដូង និងខួរក្បាល។ លើសពីនោះទៀតក៏ជួយឲ្យយើងឆាប់មានចំណង់អាហារ និងឡើងគីឡូផងដែរ។

តាមការពិសោធន៍ទៅលើអ្នកជំងឺមហារីកដែលបាត់បង់ចំណង់អាហារ ដែល​បានញ៉ាំអាហារបំប៉នអាស៊ីតខ្លាញ់អូមេរហ្គា៣ជាប្រចាំ បង្ហាញលទ្ធផលថា​អ្នកជំងឺចាប់​ផ្ដើម​មានចំណង់អាហារ និងឡើងគីឡូបានលឿនវិញ​ដែរ​។

ក្រៅពីអាហារបំប៉ន យើង​អាចស្វែងរកអាស៊ីតខ្លាញ់អូមេហ្គា៣បាននៅក្នុងពពួកខ្លាញ់ត្រី គ្រឿងសមុទ្រ ផ្លែប៊ឺ គ្រាប់ធញ្ញជាតិ និងបន្លែបៃតងជាដើម។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]