កណ្តាល ៖ មហាជនខ្មែរបង្ហាញភាពត.ក់ស្លុ.ត កាលពីយប់មិញ ក្រោយទទួលដំណឹងហេតុការណ៍គ្រោះថ្នាក់លិចទូកដដឹកសិស្សសាលាមួយ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ដោយសិស្ស១៥នាក់ស្ថិតនៅក្នុងឧបទ្ទេវហេតុនេះ ដោយក្នុងនោះ រស់៤នាក់ ស្លា.ប់១០នាក់ និងបាត់ខ្លួន១នាក់។

ទៀតសោត តារាសម្តែង សាវិន ហ្វីលីព បានសម្ភាសក្មេងប្រុសរួចជីវិតម្នាក់ទៀត ដែលត្រូវជាកូននាយកសាលានៅលើកោះនោះ បានបញ្ជាក់ពីដើមចមនៃហេតុការណ៍ ទូកដលិចពីក្បាលទៅមុន រួចក៏ក្រឡាប់ម្តងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង នេះបើតាមសម្តីក្មេងប្រុស ដែលស្ថិតនៅក្នុងហេតុការណ៍បានបញ្ជាក់ថា ដោយសារតែ ក្មេងៗសិស្សសាលានាំគ្នាទុកកង់រួច មិនព្រមមកក្រោយវិញ ទោះអ្នកបើកទូកប្រាប់ឲ្យមកក្រោយ ប្រយ័ត្នលិចទូកក្តី តែក្មេងៗខ្លះក៏ធ្វើតាម ក្មេងខ្លះទៀតក៏មិនធ្វើតាម បើកដល់កណ្តាលទន្លេ ខណៈទូកដកំពុងពេញល្បឿន ស្រាប់តែធ្ងន់ក្បាលមុជចូលទឹកតែម្តង។

ទៀតសោត ក្មេងប្រុស១២ឆ្នាំរូបនេះ បានបញ្ជាក់ថា ខ្លួនរួចជីវិតបានដោយសារតែហក់ចេញពីទូក រួចក៏បណ្តែតខ្លួន និងត្រូវម្ចាស់ទូកជួយសង្គ្រោះជិតដល់គោក មានកំប្លោកក៏តោងរួចស្រែកហៅគេឲ្យជួយ ក៏មានបងប្រុសម្នាក់យកកានមកជួយខ្លួនមកគោកវិញ។

គួរបញ្ជាក់ផងដែរថា ឪពុកកុមារារូបនេះបានបញ្ជាក់ថា កូនប្រុសក៏ចេះហែលទឹកខ្លះៗដែរ តែមិនជំនាញ ដែលគាត់ទើបនឹងបង្រៀនបន្ថែមកាលពីអាទិត្យមុន ព្រោះយល់ថាកូនអ្នកនៅស្រុកទន្លេត្រូវតែចេះហែលទឹក ក្នុងនោះមហាជនសរសើរអាយុថ្លៃរបស់ក្មេងប្រុសរូបនេះជាខ្លាំង៕

ប្រភព ៖ តារាសម្តែង សាវិន ហ្វីលីព

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
កុមារារួចជីវិតកាលពីយប់មិញនេះ
កុមារារួចជីវិតកាលពីយប់មិញនេះ
កាតាបជាប់ខ្លួនកុមារាពេលគ្រោះថ្នាក់
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]