ស្បែក​ឡើង​ខ្មៅ​នៅ​ត្រង់​បរិវេណ​បបូរ​មាត់ អាច​បណ្ដាល​មក​ពី​មូលហេតុ​មួយ​ចំនួន​ ដូចជា​​​អតុល្យភាព​អ័រម៉ូន និង​​ការ​ឡើង​ជាតិ​ពណ៌​នៃ​ស្បែក។ បន្ថែម​ពី​នេះ ការ​បំផ្លាញ​ដោយ​​​កម្ដៅ​ថ្ងៃ ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​ស្បែក​ខ្មៅ​​ដូច​គ្នា ពីព្រោះ​ស្បែក​ជុំវិញ​បបូរ​មាត់​មាន​សភាព​ស្ដើង​ និង​ងាយ​រង​ការ​បំផ្លាញ។

មាន​រូបមន្តធម្មជាតិ​អ្វី​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​បាន?​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ក្រូច​ឆ្មារ

​​​​ក្រូច​ឆ្មារ​ អាច​ជួយ​​​បង្កើន​ជាតិ​ខូឡាជែន និង​ជួយ​កម្ចាត់​ជាតិ​ពណ៌​នៃ​ស្បែក​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។ គ្នា​យើង​អាច​យក​​ក្រូច​ឆ្មារ​មួយ​ចំណិត មក​ត្រដុស​នៅ​លើ​កន្លែង​ដែល​ខ្មៅ​នៅ​ជុំវិញ​បបូរ​មាត់​ចំនួន​១០​ ទៅ​១៥​នាទី រួច​លាង​ជម្រះ​ចេញ។

មួយ​វិញ​ទៀត យើង​ក៏​អាច​លាង​ជាមួយ​នឹង​ទឹក​ឃ្មុំ​បន្តិច និង​លាប​នៅ​កន្លែង​ដែល​មាន​បញ្ហា ដោយ​ទុក​ចោល​មួយ​យប់​ រួច​លាង​ជម្រះ​ចេញ​នៅ​ពេល​ព្រឹក។ រូបមន្ត​នេះ​មាន​ប្រសិទ្ធភាព​ចំពោះ​អ្នក​ដែល​មាន​ស្បែក​ស្ងួត និង​ស្ងួត​ខ្លាំង។ ជាមួយ​គ្នា​នេះ​ដែរ គ្នា​យើង​ក៏​អាច​កិន​ត្រសក់​ជាមួយ​នឹង​ទឹក​ក្រូច​ឆ្មារ ដើម្បី​យក​មក​លាប​លើ​ស្នាម​ខ្មៅ​នៅ​ត្រង់​បបូរ​មាត់​បាន​​ដូច​គ្នា។

២. ដំឡូង​បារាំង

ដំឡូង​បារាំង​ជា​ប្រភព​នៃ​វីតាមីន និង​ជាតិ​រ៉ែ ដែល​ល្អឥតខ្ចោះ​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ស្លាកស្នាម មុន​ ស្នាម​អុជ​ខ្មៅ និង​ជាតិ​ពណ៌​នៃ​ស្បែក។ យើង​អាច​កិន​ដំឡូង​បារាំង ឬ​យក​ដំឡូង​បារាំង​មួយ​ចំណិត មក​ម៉ាស្សា​នៅ​លើ​បរិវេណ​​ស្នាម​ខ្មៅ ដោយ​ទុក​ចោល​រយៈពេល​២០​នាទី រួច​លាង​ជម្រះ​ចេញ។

៣. ទឹក​ខ្ទឹម​បារាំង

ទឹក​ខ្ទឹម​បារាំង ក៏​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដ៏​​ល្អ​ឯក និង​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​។ លើស​ពី​នេះ ទឹក​ខ្ទឹម​បារាំង​អាច​ជួយ​​ឲ្យ​កោសិកា​ស្បែក​មាន​សុខភាព​ល្អ ព្រម​ទាំង​កាត់បន្ថយ​បញ្ហា​​ភាព​ចាស់​នៃ​ស្បែក​​។ ចូរ​កិន​យក​ទឹក​ខ្ទឹម​បារាំង​ស្រស់​​ក្នុង​​បរិមាណ​តិច​ល្មម រួច​លាយ​​ជាមួយ​នឹង​ទឹក​បន្តិច ដោយ​លាប​ទៅ​លើ​បរិវេណ​ដែល​ខ្មៅ​​ រួច​​លាង​ចេញ​ដោយ​ទឹក​ធម្មតា​ជា​ការ​ស្រេច។

គ្នា​យើង​អាច​អនុវត្ត​រូបមន្ត​ទាំង​​៣នេះ យ៉ាង​ហោច​ណាស់​មួយ​សប្ដាហ៍​ម្ដង ដើម្បី​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន។ ក្នុង​ករណី​ដែល​ស្នាម​ខ្មៅ​រាលដាល​ទៅ​ផ្នែក​ផ្សេង​ទៀត​ យើង​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​សើ​ស្បែក​ទើប​ជា​ការ​ប្រសើរ។ យ៉ាង​ណា​មិញ ការ​ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​​​ជា​​ប្រចាំ​ មាន​សារៈសំខាន់​ណាស់​ ដើម្បី​ការពារ​ស្បែក​ពី​ការ​បំផ្លាញ ក៏​ដូចជា​ទប់ស្កាត់​ស្នាម​ខ្មៅ​នៃ​ស្បែក​។  

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]