កណ្តាល៖ ហេតុការណ៍.លិ.ច.ទូកដទទឹង នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល សរុបមានមនុស្សនៅលើទូក ១៥នាក់ ក្នុងនោះម្ចាស់ទូក ២នាក់ និងសិស្សសាលា ១៣នាក់។ ក្នុងនោះមនុស្សរស់រានមានជី.វិ.ត.៤នាក់ ស្លា.ប់១០នាក់ និងបាត់ខ្លួន១នាក់។

យ៉ាងណាមិញ បើតាម អធិការនគរបាលស្រុកលើកដែក បញ្ជាក់ពីដំណើរនៃការលិ.ចទូកយ៉ាងដូច្នេះ សិស្សទាំងនោះ បានទៅជិះទូកនៅខាងមុខ ហើយពេលដល់កន្លែងកើតហេតុហ្នឹង ក៏ទឹកសាចជះចូលទូក ម្ចាស់ទូកបានឱ្យក្មេងៗទៅអង្គុយក្រោយ ពេលហ្នឹងប្រហែលជា ក្មេងៗ ភ័យពេកស្លន់.ស្លោ ឃ្លេងឃ្លោងទូកធ្វើឱ្យទូកក្រឡាប់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះបើតាម ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាក់ថា ករណីនេះបណ្ដាលមកពីម្ចាស់ទូកដាក់លើសចំណុះ ធ្វេសប្រហែស និងមិនប្រុងប្រយ័ត្ន ហើយគ្មានអាវពោងសម្រាប់ការពារ។ ត្រង់ចំណុចនេះ លោកអធិការបញ្ជាក់ថា លោកមិនបន្ទោសអ្នកបើកទូកនោះទេ តែហេតុការណ៍នេះ ដោយសារអ្នកបើកទូកនៅក្មេង ហើយខ្វះបច្ចេកទេសក្នុងការបញ្ជាទូកផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពនៃ ការរុករកក្មេងៗ
រូបភាពនៃ ការរុករកក្មេងៗ
រូបភាពនៃ ការរុករកក្មេងៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]