កូរ៉េខាងត្បូង៖ អាចនិយាយបានថា កញ្ញា រឿន ណាត ជាអតីតបវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០១៨មួយរូប ដែលទទួលបានការសរសើរច្រើនពីសំណាក់មហាជន។ ពិតណាស់ នាងជាបវរកញ្ញាដែលមានភាពលេចធ្លោ និងមានប្រជាប្រិយភាពខ្លាំងនេពេលបច្ចុប្បន្ន។ ជាមួយគ្នានេះដែរ ពេលនេះនាងកំពុងចាប់យកអាជីពជាតារាសម្ដែង ហើយភាគច្រើនតួដែលនាងសម្ដែងគឺជាតួឯកទៀតផង។ 

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ លេចឮដំណឹងថាកញ្ញា រឿន ណាត នឹងចេញទៅបង្ហាញខ្លួននៅក្នុងកម្មវិធីមួយ ដែលជាកម្មវិធីលំដាប់ថ្នាក់អន្តរជាតិ។ ក្នុងនោះដែរ ខណៈពេលឮដំណឹងបែបនេះ មានហ្វេនជាច្រើនបានសម្ដែងក្ដីត្រេកអរជំនួសនាងគ្រប់គ្នា ស្របពេលខានបង្ហាញមុខលើឆាកអន្តរជាតិអស់ជាច្រើនឆ្នាំកន្លងមក គិតចាប់តាំងពីឆ្នាំ២០១៨។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីនេះ កញ្ញា រឿន ណាត បានចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីទទួលពានកិត្តិយសមួយក្នុងកម្មវិធីលំដាប់ថ្នាក់អន្តរជាតិ។ ប៉ុន្តែរឿងគួរឲ្យភ្ញាក់ផ្អើលនោះ អតីតបវរកញ្ញាចក្រវាឡឆ្នាំ២០១៨រូបនេះ មានឱកាសធ្វើជាគណៈកម្មការក្នុងកម្មវិធី Asia Model Festival ដែលជាកម្មវិធីមួយដ៏ល្បី៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា រឿន ណាត
កញ្ញា រឿន ណាត
កញ្ញា រឿន ណាត
កញ្ញា រឿន ណាត
កញ្ញា រឿន ណាត
កញ្ញា រឿន ណាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រឿន ណាត