បើនិយាយទៅដល់គ្រឿងសមុទ្រ ជឿជាក់អ្នកទាំងអស់គ្នាបានដឹងខ្លះហើយថា ជាប្រភេទអាហារដែលមានរសជាតិឆ្ងាញ់ មិនត្រឹមតែប៉ុណ្ណោះក៏សម្បូរទៅដោយសារធាតុចិញ្ចឹម និងជំនួយដល់សុខភាពទៀតផង។ ប៉ុន្ដែប្រសិនជាអ្នកទទួលទានមានបញ្ហាអាលែកហ្ស៊ី វាប្រែជាផលអាក្រក់ចំពោះសុខភាពវិញ។ ចុះចំពោះអ្នកទឹកនោមផ្អែម អាចញ៉ាំគ្រឿងសមុទ្របានដែរទេ?
អ្នកជំងឹទឹកនោមផ្អែមអាចញ៉ាំគ្រឿងសមុទ្របាន មិនមានផលប៉ះពាល់ដល់សុខភាពនោះទេ ហើយក៏មិនបង្កឲ្យជាតិស្ករក្នុងឈាមកើនឡើងនោះទេ។ នេះប្រសិនបើគាត់គ្មានបញ្ហាអាលែកហ្ស៊ីនឹងគ្រឿងសមុទ្រ។ អ្នកជំងឺទឹកនោមផ្អែមទាំង២ប្រភេទអាចញ៉ាំគ្រឿងសមុទ្របានដោយសុវត្ថិភាព ព្រោះគ្រឿងសមុទ្រមានសន្ទស្សន៍ជាតិស្ករទាប ហើយមានសារជាតិចិញ្ចឹមច្រើន ដូចជា ពពួកប្រូតេអ៊ីន កាល់ស្យូម ជាតិដែក ម៉ាញ៉េស្យូម អាស៊ីតខ្លាញ់ វីតាមីន សុទ្ធសឹងជាសារធាតុជំនួយដល់សុខភាព។ ដូច្នេះអ្នកទឹកនោមផ្អែមអាចញ៉ាំបាន និងមានសុខភាពល្អទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកវេជ្ជបណ្ឌិត ហ៊ួយ បញ្ញា ឯកទេសជំងឺទឹកនោមផ្អែម និង ក្រពេញអ័រម៉ូន នៃមន្ទីរពេទ្យព្រះអង្គឌួង មានប្រសាសន៍ថា អ្នកជំងឺទឹកនោមផ្អែមអាចញ៉ាំគ្រឿសមុទ្របានប្រសិនបើមិនមានបញ្ហាអាលែកហ្ស៊ីនឹងគ្រឿងសមុទ្រ ឬជាតិអ៊ីយ៉ូត។ គ្រឿងសមុទ្រល្អចំពោះមនុស្សទូទៅ ក៍ដូចអ្នកជំងឺទឹកនោមផ្អែមដែរ និងជាប្រភពអាហារដែលសម្បូរប្រូតេអ៊ីន និងខ្លាញ់ល្អ អូមេហ្គា៣ ជាពិសេសេ គឺពពួកត្រី ដូចជា ត្រីសាម៉ុន និង ត្រីល្អិតជាដើម។ ដូច្នេះអ្នកជំងឺអាចញ៉ាំបាន។
ការថែរក្សាសុខភាពសម្រាប់អ្នកជំងឺទឹកនោមផ្អែម សំខាន់បំផុតគឺការគ្រប់គ្រងជាតិស្ករក្នុងឈាម ដូច្នេះអ្នកជំងឺត្រូវប្រុងប្រយ័ត្នបំផុតគឺការបរិភាគអាហារតែម្ដង ក្នុងករណីអាហារដែលមានសន្ទស្សន៍ជាតិស្ករលើសពី៦០ អ្នកជំងឺត្រូវប្រុងប្រយ័ត្ន ប៉ុន្ដែបើសន្ទស្សន៍ជាតិស្ករទាបជាង ៥៥ នោះអ្នកជំងឺអាចញ៉ាំបាន តួយ៉ាងដូចជាគ្រឿងសមុទ្រជាដើម មានសន្ទស្សន៍ជាតិស្ករមិនដល់៥០នោះទេ។
តើអ្វីទៅជាសន្ទស្សន៍ជាតិស្ករ ហើយអាចដឹងបានដោយរបៀបណា?
សន្ទស្សន៍ជាតិស្ករក្នុងអាហារ ជាតួលេខបញ្ជាក់ពី ល្បឿនបំប្លែងជាតិស្ករពីអាហារទៅជាស្ករក្នុងឈាម។ យើងអាចបែងចែកពពួកអាហារទាំងនោះ តាមរយៈតាមដានកំណើនអ័រម៉ូនអាំងស៊ុយលីន បង្ហាញកម្រិតជាតិស្ករបាន។ បើញ៉ាំអាហារមានជាតិស្ករខ្ពស់ ជាតិស្ករក្នុងឈាមនឹងកើនឡើងលឿនដូចគ្នា។ ដូច្នេះអ្នកជំងឺទឹកនោមផ្អែម គួរជ្រើសយកអាហារដោយប្រុងប្រយ័ត្ន និងពិនិត្យសន្ទស្សន៍ជាតិស្ករជាមុន ដើម្បីរក្សាជាតិស្ករក្នុងឈាមមានលំនឹង។
ខាងក្រោមនេះជាប្រភេទអាហារមានសន្ទស្សន៍ជាតិស្ករខុសៗគ្នា កំណត់ដោយស្តង់ដារជាក់លាក់៖
អាហារមានសន្ទស្សន៍ជាតិស្ករទាប (តិចជាង ៥៥)
- ផាស្តា (Pasta)
- អាហារសមុទ្រ
- ម្សៅស្រូវសាឡី ឬនំប៉័ងពណ៌ត្នោត
- ដំឡូងជ្វា ពោត សណ្តែកសៀង សណ្តែកបារាំង និងពួកគ្រាប់សណ្តែក
- ផ្លែឈើមួយភាគធំ បន្លែគ្មានស្ករ និងការ៉ុត
អាហារមានសន្ទស្សន៍ជាតិស្ករមធ្យម (៥៦-៦៩)
- ម្សៅស្រូវសាឡី នំបុ័ង
- អង្ករសម្រូប
អាហារមានសន្ទស្សន៍ជាតិស្ករខ្ពស់ (លើស ៧០)
- នំប៉័ងស
- ល្ពៅ
- នំអង្ករ នំស្រួយប្រៃៗ
- ត្រសក់ផ្អែម និងម្នាស់
- អង្ករខ្សាយ នំម៉ាការ៉ុង ឈីស ជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]