កម្សាន្ត៖ ការរួមបញ្ចូលគ្នារវាង Warner Bros និង Discovery បានធ្វើឱ្យឧស្សាហកម្មកម្សាន្តស្ថិតក្នុងភាពស្រពិចស្រពិល ខណៈពេលនេះ មានគេរាយការណ៍មកថា ប៉ុស្តិ៍៍កំសាន្ត Cartoon Network ត្រូវបានបិទ។
ជាក់ស្តែង ប៉ុស្តិ៍ទូរទស្សន៍ខ្សែកាប ដែល Ted Turner ជាបង្កើតឡើងនៅថ្ងៃទី ១ ខែតុលា ឆ្នាំ ១៩៩២ មានភាពល្បីល្បាញសម្រាប់កម្មវិធីទូរទស្សន៍ដែលជា អតីតកាលដ៏ល្អនៃកុមារភាពរបស់មនុស្សគ្រប់វ័យ ក៏ដូចជាកុមារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែបើតាមប្រភពមួយ បានបញ្ជាក់មកថា វាគ្រាន់តែជាការរៀបចំរចនាសម្ព័ន្ធឡើងវិញរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងកម្សាន្តនៃអាជីវកម្មរបស់ខ្លួន Cartoon Network នឹងធ្វើការអាប់ដេត និងបញ្ចូលគ្នាជាមួយ Warner Bros ជាមួយគ្នានឹង Discovery តែប៉ុណ្ណោះ។
ដោយសារ Cartoon Network បន្តចាក់ផ្សាយរឿងភាគបច្ចុប្បន្ន ហើយមិនទាន់មានសេចក្តីប្រកាសអំពីការឈប់ដំណើរការរបស់ពួកគេនៅឡើយ ពេលនេះគេមិនដឹងថាការច្របាច់បញ្ចូលគ្នានៃ Cartoon Network និង Warner Bros. Animation នឹងផលិតអ្វីនោះទេ មិនត្រឹមតែប៉ុណ្ណោះ ប៉ុស្តិ៍តុក្កតាដ៏ល្បី ក៏បានចេញមុខមកបញ្ជាក់ទៀតផង ដោយបានលើកឡើងថា៖
ប្រភព៖ FB
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]