ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២៖ ធនាគារ ហ្វីលីព បានធ្វើការដឹកជញ្ជូនរថយន្ត Lexus LX570 ស៊េរីឆ្នាំ 2021 ដែលជារង្វាន់ធំពីកម្មវិធី ”សន្សំនិងឈ្នះ” ជូនដល់អតិថិជន និងរៀបចំកម្មវិធីអបអរសាទរនៅទីរួមខេត្តស្ទឹងត្រែង។
បន្ទាប់ពីបានស្វែងរកឃើញម្ចាស់រង្វាន់ធំ រថយន្ត Lexus LX570 Kuro Black Edition ស៊េរីឆ្នាំ 2021 នៅកម្មវិធីចាប់ឆ្នោតផ្សងសំណាងកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ធនាគារ ហ្វីលីព បានរៀបចំដឹកជញ្ជូនរថយន្តទំនើបនេះ ក៏ដូចរៀបចំកម្មវិធីអបអរសាទរនៅទីតាំងផ្ទាល់របស់អតិថិជន ស្ថិតនៅក្នុងក្រុងស្ទឹងត្រែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាភិបាល ខេត្តស្ទឹងត្រែង លោកសាយ កុសល អភិបាលក្រុង ស្ទឹងត្រែង លោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព លោក ឡឹក ធី ប្រធានធនាគារជាតិ សាខាខេត្តស្ទឹងត្រែង និងលោក សួង ហ៊ី អភិបាលស្រុក សៀមបូក។
ចូលរួមនៅក្នុងកម្មវិធីប្រគល់រង្វាន់នេះ លោក ចាន់ ម៉ាច បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង និងប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែងបន្តទៀតដើម្បីផ្តល់ជូនផលិតផល និងសេវាកម្មដែលល្អឥតខ្ចោះ ក៏ដូចជាកម្មវិធីប្រូម៉ូសិនពិសេសៗជាច្រើនផ្សេងទៀតដល់អតិថិជន។
លោកបានមានប្រសាសន៍ថា៖
លោក សរ សុខស្រូយ រស់នៅស្រុក សៀមបូក ខេត្តស្ទឹងត្រែង ដែលជាម្ចាស់រង្វាន់រថយន្ត Lexus LX570 Kuro Black Edition ស៊េរីឆ្នាំ 2021បាននិយាយទាំងសេចក្តីរំភើបញាប់ញ័រថា៖
សូមបញ្ជាក់ផងដែរថា កម្មវិធីប្រូម៉ូសិន “សន្សំនិងឈ្នះ” ចាប់ផ្តើមធ្វើឡើងកាលពីដើមខែកុម្ភៈរហូតដល់ចុងខែកក្កដា ឆ្នាំ២០២២ ។ ដើម្បីទទួលបានឱកាសឈ្នះរង្វាន់ទាំងអស់នេះ អតិថិជនគ្រាន់តែធ្វើការសន្សំជាមួយធនាគារ ហ្វីលីព ក្នុងចំនួនទឹកប្រាក់ចាប់ពី ១០០០ដុល្លារឡើងទៅតែប៉ុណ្ណោះ។
រង្វាន់ដែលធនាគារបានប្រគល់ជូនទាំងអស់រួមមាន៖
•ម៉ូតូHonda Dreamស៊េរីឆ្នាំ2022ចំនួន ២៦រង្វាន់
•ទូរស័ព្ទដៃiPhone 13 Pro Max 256G ចំនួន ២៦រង្វាន់
•កង់Giant Talonចំនួន ២៦រង្វាន់
•រថយន្តLexusLX570 Kuro Black Editionស៊េរីឆ្នាំ2021ចំនួន ១រង្វាន់
អំពីធនាគារ ហ្វីលីព
ធនាគារ ហ្វីលីព ជាធនាគារពាណិជ្ជតែមួយគត់នៅកម្ពុជា ដែលមានភាគទុនិកជនជាតិសិង្ហបុរី។ ធនាគារ ហ្វីលីព ផ្តល់ជូនសេវាកម្ម និងផលិតផលយ៉ាងសំបូរបែបតាមតម្រូវការរបស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូចនិងមធ្យម និង បុគ្គល។ ធនាគារ ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែលមានមូលដ្ឋាននៅសឹង្ហបុរី និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៥។ ធនាគារ ហ្វីលីព ជាធនាគារពាណិជ្ជធំមួយនៅកម្ពុជា ដែលមានច្រើនជាង៧០សាខាទូទាំងប្រទេស៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]