កូរ៉េ៖ ជាការពិតណាស់ចាប់ពីមួយថ្ងៃទៅមួយថ្ងៃ គេសង្កេតឃើញថា អតីត Miss Universe  កញ្ញា រឿន ណា កាន់តែទទួលបានភាពមមាញឹកនៅក្នុងការងារសិល្បៈ ក៏ដូចជាប្រជាប្រិយភាពកាន់តែខ្លាំងឡើង មិនថាក្នុងការងារថតម៉ូដ ឬ សម្ដែងរឿងផ្សេងៗ ផងដែរ។  

យ៉ាងណាមិញ ថ្មីៗនេះ រឿនណាត បានចេញទៅបង្ហាញខ្លួននៅក្នុងកម្មវិធីមួយ ដែលជាកម្មវិធីលំដាប់អន្តរជាតិ ដើម្បីទៅទទួលពាន ក្នុងកម្មវិធី Asia Model Festival ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ នាងបែរជាមានឪកាសធ្វើជាគណៈកម្មការទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ស្របពេលមានឪកាសបែបនេះ មិនបង្អង់យូរ បវរកញ្ញាចក្រវាលឆ្នាំ២០១៨រូបនេះ មិនសំចៃក្នុងការបង្អួតសម្រស់ ដ៏ស្រស់ស្អាតទាក់ទាញរបស់ខ្លួន ក្នុងឈុតស្អាតៗមិនឲ្យជាន់គ្នា។ ជាក់ស្ដែង ដូចឈុតរ៉ូបសាច់យឺត ម៉ូដរចនាដូចក្រដាសកាសែត អមជាមួយនឹង អាវធំគ្របពីលើ ស្បែកជើងកែងកវែងពណ៌ក្រហមឆ្អិនឆ្អៅ មើលទៅ រឿនណាត លេចធ្លោ ដូចសេដ្ឋីនី អញ្ចឹង៕

សូមទស្សនារូបភាពខាងក្រោម៖

រឿនណាត
រឿនណាត
រឿនណាត
រឿនណាត
រឿនណាត
រឿនណាត
រឿនណាត
រឿនណាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]