ភ្នំពេញ៖ ពិតណាស់ មហាជនមិនតិចនោះទេ ដែលធ្លាប់បានតាមដាន ការប្រកួតប្រជែងការចម្អិនម្ហូបអាហារលំដាប់ថ្នាក់ពិភពលោក ដែលបានចាក់ផ្សាយ នៅលើប៉ុស្តិ៍ទូរទស្សន៍ CTN ក្នុងកម្មវិធី MasterChef Khmer អស់ពីររដូវកាលកន្លងទៅ។
ទន្ទឹមនឹងនេះដែល ជឿជាក់ថាទស្សនិកជនប្រាកដជានៅចាំ អតីតបេក្ខជន ចូលរួមប្រលងមួយរូបគឺ លោក លឹម ឈូករ័ត្ន ក្នុងកម្មវិធី Masterchef khmer រដូវកាលទី២ ដែលជាបេក្ខភាពមកពីខេត្ត ឧត្តរមានជ័យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ កាលពីថ្មីៗនេះដែរ មានដំណឹងដ៏សោកសៅមួយចំពោះអ្នកគាំទ្រកម្មវិធីមួយនេះ ដោយបេក្ខភាពកម្មវិធី Masterchef Khmer រដូវកាលទី ២ លឹម ឈូករ័ត្ន បានទទួលម.រ.ណ.ភាព ហើយ ដោយសារតែជំងឺឡើងជាតិស្ករ។
ដំណឹងដ៏តក់ស្លុត និងសោកសៅមួយនេះដែរ ត្រូវបានប្រកាសដោយអតីតបេក្ខភាពកម្មវិធី Masterchef Khmer រដូវកាលទី ២ គឺលោក យូរ៉ា ដោយលោកបានធ្វើការបង្ហោះ បញ្ជាក់ថាដោយជ.ម្ងឺឡើងជាតិស្ករ ពីមុនលោក ក៏ធ្លាប់ឈឺដែរ ស្រកអស់ 20គឺឡូម្ដងហើយ លើកនេះអង្គុយធ្វើការសុខៗ ស្រាប់តែស.ន្លប់ ដឹកមកពេញជោរី ជួយមិនបាន អីលូវស.ពក៏ត្រូវដឹកទៅស្រុកធ្វើបុណ្យ នៅខេត្តឧត្តមានជ័យ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]