ភ្នំពេញ៖ ជាការពិតណាស់ ដូចដែលប្រិយមិត្តបានដឹងមកហើយថា នាយចយ និងភរិយា បានចាប់ដៃគ្នារៀបការសាងគ្រួសារជាច្រើនឆ្នាំមកហើយ។ ជាពិសេសនោះគឺ នាយចយ ត្រូវបានមហាជនសរសើរថា ជាបុរសសំណាង ដែលមានភរិយាដ៏ស្រស់ស្អាត សាច់សខ្ចីមិនចាញ់តារានោះទេ។
ជាងនេះទៅទៀត ក្រោយរៀបការតារាកំប្លែងប្រុសរូបនេះ ហាក់មានសុភមង្គល រស់នៅជាមួយភរិយា និងកូនប្រុស យ៉ាងមានក្តីសុខ និងមិនធ្លាប់លឺមានរឿងរកាំរកុះម្ដងណាឡើយ។ ក្នុងនោះផងដែរ ស្រាប់តែថ្មីៗនេះ ភរិយាដ៏ស្រស់ស្អាតរបស់ នាយចយ បានទម្លាយនៅប្រវត្តិស្នេហារបស់ខ្លួន និងស្វាមីមុនពេលបានគ្នាជាប្តីប្រពន្ធ ដោយបានស្តាប់ហើយ គឺសឹងតែមិនគួរឲ្យជឿតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ ដោយហេតុតែជាគូ ភរិយា នាយចយ បាននិយាយដូច្នេះថា ខ្លួន និងស្វាមី បានស្គាល់គ្នាតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ហើយកាលនោះអ្នកនាង ថែមទាំងបានឆាតទៅ នាយចយ មុនថែមទៀតផង ក្រោយមកក៏បានឆាតសួរនាំគ្នា ក៏ព្រោះតែចិត្តស្រលាញ់ ភរិយានាយចយ មិនបានគិតពីរូបសម្រស់អ្វីនោះឡើយ រហូតបានចាប់ដៃគ្នាសាងគ្រួសារ មានកូនមួយយ៉ាងមានសុភមង្គលដល់សព្វថ្ងៃ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]