កណ្តាល៖ នេះបើតាមការបង្ហោះលើគណនីជាផ្លូវការ ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានលើកឡើងថា ជនសង្ស័យទាំង ៣ មានឈ្មោះ ឆឹង វណ្ណា ភេទស្រី អាយុ ៥២ឆ្នាំ ជាម្ចាស់ទូកដរ ឈ្មោះ ឆឹង ស្រីនាង ភេទស្រី អាយុ៦៩ឆ្នាំ ជាម្ចាស់ទូកដរ និងទី៣ ឈ្មោះ ថេត ចន្ធី ភេទប្រុស អាយុ១៥ឆ្នាំ ជាអ្នកបើកទូក ត្រូវព្រះរាជអាជ្ញាសាលាដំបូងអនុញ្ញាតឱ្យនៅក្រៅឃុំហើយ។
យ៉ាងណាមិញ តាមប្រភពដដែល បានបន្តទៀតថា គ្រួសារជនរងគ្រោះមិនប្តឹង ជនសង្ស័យនោះទេ ព្រោះបានយល់ដឹថា រឿងរ៉ាវឧបទ្ទវហេតុសោកសង្វេគនេះ លិចទូកដរ ដែលបណ្តាលឱ្យសមាជិកគ្រួសាររបស់ពួកគេ បាត់បង់ជីវិត ព្រោះវាមិនមានចេតនា ឬចង់ឃើញហេតុការណ៍ដ៏រន្ធត់នេះកើតទ្បើងទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកផងដែរថា ឧបទ្ទវហេតុលិចទូកដមួយនេះ សិស្សសាលា ដែលស្ថិតនៅ ភូមិកោះចម្រើន ឃុំកំពង់ភ្នំ សុ្រកលើកដែក ខេត្តកណ្តាល កាលពីថ្ងៃទី ១៣ ខែតុលា បានបណ្តាលឲ្យមានអ្នកបា.ត់បង់.ជីវិត ១១នាក់ និងបានជួយសង្រ្គោះ អ្នកនៅរស់ ៤នាក់៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]