ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា កំពុងសហការជាមួយក្រុមហ៊ុន Cartrack ដែលជាក្រុមហ៊ុនផ្តល់នូវប្រព័ន្ធគ្រប់គ្រងយានជំនិះឈានមុខគេនៅលើពិភពលោក ដើម្បីនាំយកប្រព័ន្ធគ្រប់គ្រងយានជំនិះ “លំដាប់ពិភពលោកដំបូងបំផុត” នៃសេវាគ្រប់គ្រងយានជំនិះនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុន Cartrack ដែលជាភ្លែតហ្វមផ្តល់សេវាកម្មសូហ្វវែរចល័តឈានមុខគេលើពិភពលោក ផ្តល់ជូននូវដំណោះស្រាយវិភាគទិន្នន័យភ្លាមៗ សម្រាប់ប្រព័ន្ទដឹកជញ្ជូនឆ្លាតវៃដល់អតិថិជនជាង ១,៦លាននាក់ និងដៃគូអាជីវកម្ម ៩៣ ០០០ នៅ ២៣ប្រទេសទូទាំងពិភពលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រព័ន្ធគ្រប់គ្រងយានជំនិះរវាងក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុន Cartrack (ស្ថិតក្រោមឈ្មោះពាណិជ្ជកម្ម “Smart Fleet Management”) នឹងមានវត្តមានជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការរបស់ម្ចាស់អាជីវកម្មគ្រប់ប្រភេទ ដែលត្រូវការដំណោះស្រាយលើប្រព័ន្ធគ្រប់គ្រងយានជំនិះ ដើម្បីបង្កើនប្រសិទ្ធភាពការចំណាយលើប្រតិបត្តិការ និងការគ្រប់គ្រងយានជំនិះរបស់ខ្លួន។ សេវាកម្មប្រព័ន្ធគ្រប់គ្រងយានជំនិះដែលមានភាពច្នៃប្រឌិតទាំងនេះ មានតម្លៃសមរម្យ ដែលអតិថិជនជាម្ចាស់អាជីវកម្មគ្រប់ប្រភេទអាចទទួលបាននូវទិន្នន័យផ្សេងៗលើប្រព័ន្ធគ្រប់គ្រងយានជំនិះ ដែលជាជំនួយដល់ការធ្វើការសម្រេចចិត្តផ្សេងៗ។
លក្ខណៈពិសេសរបស់ប្រព័ន្ធគ្រប់គ្រងយានជំនិះនេះរួមមាន ការពិនិត្យតាមដានលើយានជំនិះយ៉ាងទូលំទូលាយនិងតាមពេលវេលាជាក់ស្តែង រួមទាំងព័ត៌មានស៊ីជម្រៅលើប្រតិបត្តិការយានជំនិះ អាចសិក្សាពីអាកប្បកិរិយារបស់អ្នកបើកបរ បូករួមការបណ្តុះបណ្តាលអំពីសេវាកម្មពីអ្នកឯកទេស និងការគាំទ្រយ៉ាងពេញលេញក្រោយពេលលក់ ដោយផ្ដល់របាយការណ៍យ៉ាងលម្អិត តាមរយ:ផ្ទាំងពត៌មានដែលមានភាពច្បាស់លាស់ និងងាយស្រួលយល់។
ប្រព័ន្ធគ្រប់គ្រងយានជំនិះនេះអាចឱ្យម្ចាស់យានជំនិះ ធ្វើការគ្រប់គ្រងពេញលេញទៅលើយានជំនិះរបស់ខ្លួន ជាមួយនឹងការរៀបចំផែនការដឹកជញ្ជូនឆ្លាតវៃ ការពិនិត្យតាមដានទាំងអ្នកបើកបរ ទាំងយានជំនិះ (រួមទាំងការតាមដានតាមពេលវេលាជាក់ស្តែង) របាយការណ៍អំពីចម្ងាយបើកបរ ការជូនដំណឹងអំពីការបើកបរលើសល្បឿន របាយការណ៍ចតរថយន្ត របាយការណ៍ឧបករណ៍សិនស័រ (Sensor) លើប្រេងឥន្ធនៈ ការផ្តល់សញ្ញាលើសីតុណ្ហភាពរថយន្ត និងមុខងារឆ្លាតវៃជាច្រើនទៀត។
របាយការណ៍នឹងបញ្ជូនទៅម្ចាស់អាជីវកម្មតាមរយៈ ការផ្ញើសារដោយផ្ទាល់ភ្លាមៗតាមកម្មវិធីទូរស័ព្ទ (អ៊ែប) និង វេបផតថល (web portal)។ នេះជាលើកទីមួយហើយដែលប្រព័ន្ធដំណោះស្រាយដ៏ទូលំទូលាយបែបនេះត្រូវបានផ្តល់ជូនដល់ក្រុមហ៊ុនអាជីវកម្មគ្រប់ទំហំក្នុងប្រទេសកម្ពុជា ហើយនឹងជួយគ្រប់គ្រងការចំណាយរបស់ពួកគេ បង្កើនផលិតភាព និងអនុញ្ញាតឱ្យម្ចាស់អជីវកម្មទទួលបានសេវាកម្មគ្រប់គ្រងយានជំនិះដែលមានគុណភាពកាន់តែប្រសើរនៅក្នុងទីផ្សារកម្ពុជា។
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖
Smart Fleet Management នឹងមានផ្ទាំងរបាយការណ៍លើការគ្រប់គ្រងដែលងាយស្រួលយល់ផ្ដល់ជូនម្ចាសស់យានយន្ត។ តម្លៃនៃប្រព័ន្ធគ្រប់គ្រងយានជំនិះ មានច្រើនជម្រើស ដែលបំពេញតាមតម្រូវការរបស់អាជីវកម្មខ្នាតតូច មធ្យម និងខ្នាតធំ។
លោក Zak Calisto ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Cartrack បានមានប្រសាសន៍ថា៖
ដំណោះស្រាយថ្មីនេះ គឺជាផ្នែកមួយនៃការជំរុញរបស់ក្រុមហ៊ុន Smart Axiata ដើម្បីលើកទឹកចិត្តដល់ការទទួលយកដំណោះស្រាយបែបឌីជីថលសម្រាប់អាជីវកម្មទាំងអស់នៅទូទាំងប្រទេស។ Smart Fleet Management ត្រូវបានរំពឹងថា នឹងមានតម្រូវការខ្ពស់ពីសំណាក់សហគ្រាសខ្នាតតូច មធ្យម និងខ្នាតធំនៅព្រះរាជាណាចក្រកម្ពុជា ខណៈដែលក្រុមហ៊ុនទាំងនោះសម្លឹងឆ្ពោះទៅរកការបង្កើនប្រសិទ្ធភាពលើប្រតិបត្តិការ និងកាត់បន្ថយការចំណាយរបស់អាជីវកម្ម។
ក្រៅពីអត្ថប្រយោជន៍នៃមុខងារសំខាន់ៗដែលផ្តល់ជូនដោយក្រុមហ៊ុន Cartrack ក្រុមហ៊ុន Smart Axiata ក៏ផ្តល់ជម្រើសជាកញ្ចប់ផលិតផលជាច្រើនប្រភេទ និងគម្រោងទូទាត់ដែលមានភាពបត់បែនដោយផ្អែកលើតម្រូវការរបស់អតិថិជន។
Smart Fleet Management នឹងចាប់ផ្ដើមផ្តល់សេវាចាប់ពីខែតុលា ឆ្នាំ២០២២ តទៅ។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងតាមរយៈអ៊ីមែល [email protected]៕
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
អំពីក្រុមហ៊ុន Cartrack
ក្រុមហ៊ុន Cartrack គឺជាក្រុមហ៊ុនផ្តល់សេវាឈានមុខគេលើពិភពលោកខាងផ្នែកសូហ្វវែរចល័ត និងប្រតិបត្តិការឆ្លាតវៃដែលមានមូលដ្ឋានលើខ្លោដ (IoT SaaS cloud) ដែលបង្កើនគុណតម្លៃនៃការដឹកជញ្ជូន ការប្រតិបត្តិការ និងទិន្នន័យនៃលំហូរការងារតាមរយៈការផ្តល់ជូននូវការវិភាគទិន្នន័យក្នុងពេលជាក់ស្តែងដ៏ឆ្លាតវៃដល់យានយន្ត និង បានតភ្ជាប់ឧបករណ៍ជាង ១.៦០០.០០០គ្រឿង។ ក្រុមហ៊ុន Cartrack ជួយអតិថិជនជាសហគ្រាសរាប់ពាន់នាក់ក្នុងការផ្លាស់ប្តូរការប្រតិបត្តិការនៅនឹងកន្លែងរបស់ពួកគេអោយទៅជាការប្រតិបត្តការតាមបែបឌីជីថល។ ភ្លែតហ្វម Cartrack SaaS ផ្តល់ជូនអតិថិជននូវព័ត៌មានស៊ីជម្រៅ និងការវិភាគទិន្នន័យផ្សេងៗគ្នា ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្ម និងកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួន បង្កើនប្រសិទ្ធភាព កាត់បន្ថយការចំណាយ លើកកម្ពស់សុវត្ថិភាព តាមដានផលប៉ះពាល់ដល់បរិស្ថាន ជួយដល់ការអនុលោមតាមច្បាប់ និងគ្រប់គ្រងហានិភ័យ។
ក្រុមហ៊ុន Cartrack គឺជាអាជីវកម្មចម្រុះពេញលេញ (fully vertically integrated business) ដែលមានអាជីវកម្មជាច្រើនដូចជា ការរចនានិងការផលិតឧបករណ៍ IoT បច្ចេកវិទ្យា GPS 2.0 ឈានមុខគេ។ ក្រុមការងារដែលមានបទពិសោធរបស់ក្រុមហ៊ុនមានភាពរហ័សរហួន ហើយប្រតិបត្តិការក្នុងក្រុមហ៊ុនអនុញ្ញាតឱ្យពួកគេនាំយកនូវគំនិតច្នៃប្រឌិត និងការផ្តួចផ្តើមគំនិតថ្មីៗជាបន្តបន្ទាប់ទៅកាន់ទីផ្សារ។ តាមរយៈការគ្រប់គ្រងប្រតិបត្តិការទាំងមូលរបស់ខ្លួន ក្រុមហ៊ុន Cartrack អាចធានាបាននូវកម្រិតដ៏ខ្ពស់ នៃសេវាកម្មអតិថិជន និងគុណភាពនៅគ្រប់ទិដ្ឋភាពទាំងអស់នៃដំណោះស្រាយរបស់ក្រុមហ៊ុន។ ដូច្នេះហើយបានជាក្រុមហ៊ុន Cartrack អាចធានាបាននូវភាពត្រឹមត្រូវ និងភាពជឿជាក់នៃទិន្នន័យ IoT របស់ខ្លួន ដែលជាគន្លឹះក្នុងការផ្តល់ឱ្យអតិថិជននូវព័ត៌មានស៊ីជម្រៅដែលអាចចាត់វិធានការបានសំខាន់ៗដែលពួកគេត្រូវការដើម្បីដំណើរការ និងលើកកម្ពស់អាជីវកម្មរបស់ពួកគេ។
ក្រុមហ៊ុន Cartrack ផ្តោតលើភាពជាដៃគូជាមួយអតិថិជន និងគាំទ្រពួកគេតាមរយៈដំណាក់កាលនីមួយៗនៃដំណើរការឌីជីថលនីយកម្មរបស់ខ្លួន។ ដោយផ្តល់ជូនការបណ្តុះបណ្តាលអំពីភ្លែតហ្វមឥតគិតថ្លៃ និងមានអ្នកផ្តល់ជំនួយក្នុងស្រុកនៅក្នុងទីផ្សារ ក្រុមហ៊ុន Cartrack អាចធានាបាននូវការអនុវត្តប្រកបដោយជោគជ័យនៃការផ្ដល់សេវាកម្មជាដំណោះស្រាយរបស់ក្រុមហ៊ុនទៅកាន់ក្រុមហ៊ុនអាជីវកម្ម ស្របពេលដែលជួយអតិថិជនឱ្យក្លាយជាដៃក្រុមហ៊ុនកាន់តែមានភាពប្រកួតប្រជែង និងក្លាយជាអ្នកនាំមុខគេនៅក្នុងឧស្សាហកម្មរបស់ពួកគេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]