ភ្នំពេញ៖ ក្មេងស្រីជនជាតិខ្មែរម្នាក់ ដែលបានទទួលជំនួយពី ក្រុមម្រៀងស្រីកូរ៉េដ៏ល្បីគឺ Girls’ Generation ដើម្បីមានឱកាសព្យាបាលខ្លួន និងបន្តជីវិតរហូតមកដល់បច្ចុប្បន្ន ពេលនេះធំរូបរាង ស្រស់ស្អាត​នេះ បើតាមសាមីខ្លួនបានធ្វើការបង្ហោះវីដេអូ លើបណ្តាញសង្គម។

ជាមួយនឹង ការបញ្ជាក់តាមរយៈវីដេអូ ដែលបានបង្ហាញការសាក់របស់នាង ដោយលើកឡើងនៅកន្លែងសាក់ នៅថ្ងៃដែលវះកាត់ ជាថ្ងៃកំណើតទី ២ ដោយនោះ ត្រូវបានដឹងថា នាងធ្លាប់បានវះកាត់ ដោយពេលនោះ ក្រុមចម្រៀង Girls' Generation បានចេញមុខទទួលខុសត្រូវលើ ថ្លៃចំណាយទាំងអស់របស់នាង ដោយបញ្ជូននាង និងម្តាយទៅវះកាត់ នៅប្រទេសកូរ៉េខាងត្បូងទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលចាប់អារម្មណ៍ មិននឹកស្មានថា ក្មេងស្រីដែលទទួលបានសំណាង ពីក្រុមម្រៀងស្រីកូរ៉េដ៏ល្បីគឺ Girls’ Generation កាលពី ១១ ឆ្នាំមុន បានធំវ័យជំទង់ ពេញក្រមុំស្តូក ជាមួយនឹងសម្រស់​ស្រស់ប្រិមប្រិយ ស្រស់ស្អាតខ្លាំង មិនចាញ់តារានោះទេ៕

សូមទស្សនារីដេអូខាងក្រោម៖

ក្មេងស្រីពេលធំ
ក្មេងស្រីពេលធំ
កាលពីតូច
@yoolis23 Replying to @sothea747 ♬ original sound - Yoolis
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]