រាជធានីភ្នំពេញ ៖ នរណាៗក៏ចាប់អារម្មណ៍នឹង ភាពផ្អែមល្អែម របស់គូស្នេហ៍ខុសជំនាន់ តារាស្រី សុខ សោម៉ាវត្តី និងកម្លោះរូបសង្ហា លី វ៉ាហេទ គ្រប់ៗគ្នាដែរ ព្រោះអ្នកទាំងពីរ តែងបង្អួតភាពផ្អែមល្អែម ធ្វើឲ្យហ្វេនៗនាំគ្នារមួលខ្លួនជំនួស តែផ្ទុយទៅវិញ ស្រាប់តែប៉ុន្មានខែមុននេះ ប្រភពស្និទស្នាលរបស់តារាស្រីរូបនេះ បញ្ជាក់ថា ដំណឹងបែកគ្នានេះជារឿងពិត បែកដោយសារដើមចមអ្ វីក៏មិនជ្រាបដូចគ្នាដែរ។

យ៉ាងណាមិញ ហ្វេនៗចាប់ផ្តើមសង្ស័យពីទំនាក់ទំនងនេះ ក្រោយពេលបុគ្គលសងខាង លែងបង្ហាញរូបភាពគូជាមួយគ្នា ខណៈរាល់ដងដើរលេង មិនឃ្លាតគ្នាសូម្បីតែមួយជំហាន លើសពីនេះទៅទៀត បែកគ្នាដោយស្ងប់ស្ងាត់ គ្មានការបង្ហោះសារឌឺដង ផ្លៃផ្កាអ្វីដែលធ្វើឲ្យហ្វេនៗចាប់បាននោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ងាកទៅមើលរូបសម្រស់ របស់កីឡាករខ្សែការពារ លោក វ៉ាហេទ ពេលនេះត្រូវអ្នកគាំទ្រសម្គាល់ឃើញ ប្រែប្រួលឆ្ងាយជាងពេលមុន ពោលគឺពេល ទាក់ទងនឹងគូស្នេហ៍ចាស់ រូបលោករាងស្តើងសង្ហាទាក់ទាញតាំងពីក្បាលដល់ចុងជើង តែស្រាប់ពេលនេះ ប្រែរាងរ៉ូវបែកសា.ច់ឈា.មឡើងសាច់ជាងមុនមើលសឹងមិនស្គាល់ ទន្ទឹមនឹងនោះ ហ្វេនៗកីឡាកររូបនេះភាគច្រើន សរសើរពីរូបសម្បត្តិរបស់រូបលោកបច្ចុប្បន្នជាខ្លាំង មិនតូចពេកក៏មិនធំពេក មើលទៅសង្ហាម្យ៉ាង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   លោក វ៉ាហេទ(ពីមុន)
   លោក វ៉ាហេទ(ពីមុន)
  លោក វ៉ាហេទ(ពីមុន)
  លោក វ៉ាហេទ(ឥលូវ)
 លោក វ៉ាហេទ(ឥលូវ)
 លោក វ៉ាហេទ(ឥលូវ)
 លោក វ៉ាហេទ(ឥលូវ)
 លោក វ៉ាហេទ(ឥលូវ)
 លោក វ៉ាហេទ(ឥលូវ)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]