កូរ៉េខាងត្បូង៖ យោងតាម ​​BIG HIT MUSIC តារាចម្រៀងប្រុស Jin រំសាយទាក់ទង ទៅនឹងការពន្យារពេលចូលបម្រើការងារកងទ័ពនៅចុងខែនេះ ហើយនឹងអនុវត្តតាម នីតិវិធីនៃការចុះឈ្មោះចូល បម្រើការងាររបស់រដ្ឋបាលកម្លាំងយោធា។

យ៉ាងណាមិញ នៅក្នុងឧស្សាហកម្មកម្សាន្តរបស់ប្រទេសកូរ៉េ មនុស្សជាច្រើនបានទទូចថា BTS គួរតែត្រូវបានអនុញ្ញាតឱ្យចូលបម្រើយោធាជំនួស ប៉ុន្តែការពិភាក្សា នៅថ្នាក់រដ្ឋសភាមានភាពយឺតយ៉ាវ នឹងមានរឿងចម្រូងចម្រាសជាច្រើន បានរុញច្រាញឲ្យមានភាពយឺតយ៉ាវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលដែល Jin បានដកលុបចោល «ការពន្យារពេលការចូលបម្រើការងាររបស់លោករហូតដល់អាយុ ៣០ ឆ្នាំ» គេត្រូវបានគេរំពឹងថា នឹងចុះឈ្មោះជាទាហានកាតព្វកិច្ចសកម្មភ្លាមៗ នៅពេលដែល មានការជូនដំណឹងអំពីការចុះឈ្មោះចូលបម្រើការងារបានប្រកាស បន្ថែមពីនេះ សមាជិកផ្សេងទៀតក៏ នឹងបំពេញកាតព្វកិច្ចយោធាតាមលំដាប់លំដោយ តាមផែនការរបស់ពួកគេ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

BTS
BTS
Jin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]