ភ្នំពេញ៖ តារាចម្រៀងអាជីពជាច្រើនរូបដែលបានឡើងប្រកួតប្រជែងគ្នា ក្នុងកម្មវិធីប្រឡងតារាចម្រៀងអាជីព «I Am a Singer» ដែលត្រូវសហការគ្នាយ៉ាងស្វិតស្វាញជាមួយលោកគ្រូភ្លេងនៅលើឆាកដ៏អស្ចារ្យ។

កម្មវិធីដ៏អស្ចារ្យមួយនេះ បានចូលមកដល់ជុំទី4 សប្តាហ៍ទី2 ដែលជាវគ្កជម្រុះតារាចម្រៀងម្នាក់ដោយផ្អែកលើលទ្ធផលផ្ញើសារបោះឆ្នោតទាំងស្រុង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងភាពភ្ញាក់ផ្អើលយ៉ាងមិនគួរឲ្យនឹកស្មាន តារាចម្រៀងសំឡេងខ្លាំង អ៊ីម ថៃ ត្រូវបានចាកចេញពីកម្មវិធីដោយទទួលបានការផ្ញើសារគាំទ្រតិចជាងគេ នៅក្នុងជុំទី4 សប្តាហ៍ទី2នេះ។

កម្មវិធីប្រឡងតារាចម្រៀងអាជីព «I Am a Singer Cambodia» រដូវកាលទី៣ នឹងនៅតែបន្តការប្រកួតប្រជែងនៅផ្សារទំនើបអ៊ីអន១ ភ្នំពេញ ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ៨យប់ ហើយក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងផេកផ្លូវការរបស់ Smart Axiata រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៦យប់តទៅ។

សម្រាប់ទស្សនិកជនដែលចង់ចូលរួមទស្សនាផ្ទាល់ ស្ដាប់ផ្ទាល់ ហោរផ្ទាល់ អាចទិញសំបុត្រចូលទស្សនាបាននៅក្រុមហ៊ុនហង្សមាសវីដេអូផ្សារអូឬស្សី តម្លៃសំបុត្រចូលទស្សនា ២ម៉ឺនរៀល៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]