បរទេស៖ នៅព្រឹកថ្ងៃទី ១៧ ខែតុលា តារាសម្តែង Ezra Miller បានបង្ហាញខ្លួននៅក្នុងតុលាការជាន់ខ្ពស់ Bennington រដ្ឋ Vermont ក្នុងសំណុំខ្លួនរបស់លោក ពីបទរងការចោទប្រកាន់ពីបទលួចរបស់អ្នកដទៃ។

ដោយនៅ​ក្នុង​តុលាការ តាមប្រភពមួយ បាន​និយាយ​ថា តារា​សម្ដែង​រូប​នេះ ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ ២៦ ឆ្នាំ ប្រសិន​បើ​ត្រូវ​បាន​កាត់​ទោស​ពី ​បទ​លួច​ចំនួន ២ករណី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្រលប់ទៅដើមខែឧសភា ប៉ូលីសរដ្ឋ Vermont ត្រូវបានគេរាយការណ៍មកថា មានករណី ការលួចចូលផ្ទះរបស់ Isaac B. Winokur ក្នុង Stamford នៅម៉ោងប្រហែល ៥ ល្ងាច។ ជន​ដៃដល់​ក្នុង​ឧប្បត្តិហេតុ​នេះ ​គឺ​ជា​តារា​សម្តែងតួអង្គ​ The Flash ។ បន្ទាប់ពីពិនិត្យមើលកាមេរ៉ា និងសក្ខីកម្មរបស់ ជនសង្ស័យជា Miller ពិតមែន។

Miller មិន​មាន​ទំនាក់​ទំនង​ជាមួយ​ម្ចាស់​ផ្ទះ​ទេ។ តម្លៃ​សរុប​នៃ​វត្ថុ​ដែល​លោកបានលួច​មាន​ប្រហែល ៩០០ ដុល្លារ។ ច្បាប់​នេះ​ចែង​ថា អំពើ​លួច​មាន​ទោស​ជាប់​ពន្ធនាគារ ២៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​អតិបរមា ១០០០ ដុល្លារទៀតផង៕

ប្រភព៖ zingnews

សូមទស្សនារូបភាពខាងក្រោម៖

Ezra Miller 
Ezra Miller 
Ezra Miller 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]