បរទេស៖ សារព័ត៌មានជាច្រើន បានចេញផ្សាយ តារាស្រី Shakira និងតារាបាល់ទាត់ Gerard Pique បានបង្ហាញខ្លួននៅកន្លែងតែមួយជាច្រើនដង បន្ទាប់ពីបែកគ្នាកាលពីខែមិថុនា ។

ជាក់ស្តែង ថ្មីៗនេះ កាលពីថ្ងៃទី ៧ ខែតុលា អ្នកម្តាយកូន ២រូបនេះ និងអតីតមិត្តប្រុសរបស់នាង បានអង្គុយជាមួយគ្នាដើម្បីលើកទឹកចិត្តកូនប្រុសរបស់ពួកគេ ក្នុងការប្រកួតកីឡាបេស្បលមួយនៅទីក្រុង Valencia ប្រទេសអេស្ប៉ាញទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមអ្នកយកព័ត៌មាន The Sun ពួកគេបានអង្គុយនៅឆ្ងាយពីគ្នា មើលទៅហាក់ដូចជា ឆ្គងពេលមើលកូនប្រុសរបស់ពួកគេ មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីកាមេរ៉ាបានចាប់ថតរូបនាង អ្នកចម្រៀង Wanka រូបនេះ បាន ញញឹមជាមួយនឹងទឹកមុខរៀងភ័យៗ។

យ៉ាងណាមិញ ស្នេហា ​ដែល​បែកបាក់​មិន​បាន​អូស​ទាញ​ចិត្ត​ Pique ឲ្យ​ខូចចិត្តយូរ​ពេក​ទេ ដោយរូបលោក បានលះបង់អតីតកាល យកអ្នកថ្មីមកស្អំបេះដូអ ទន្ទឹមនឹងនេះ Shakira នៅតែតស៊ូជាមួយនឹងអារម្មណ៍ឈឺចាប់ ភាពអស់សង្ឃឹម។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្រោយពីចែកផ្លូវគ្នា បានធ្វើឱ្យ Shakira ឈឺចាប់ និងធ្លាក់ទឹកចិត្តជាងខ្លាំង នាងខំប្រឹងបន្តទៅមុខទៀត ព្រោះនាងនៅតែមានទំនួលខុសត្រូវ ធំនៅលើស្មារបស់នាង ពោលគឺមើលថែ កូនពីរនាក់តែម្នាក់ឯង។

ទៀតសោត នាងព្យាយាមទប់ការឈឺចាប់យ៉ាងណានោះទេ ព្រោះការបង្ហាញខ្លួនរបស់នាង សាធារណៈលើកចុងក្រោយ មិនអាចលាក់បាំងភាពសោកសៅ និងភាពស្រងូតស្រងាត់នៅលើមុខរបស់នាង ទោះបីជាមានកូនប្រុសទាំងពីរនៅក្បែរក៏ដោយ៕

ប្រភព៖ zingnews.vn

សូមទស្សនារូបភាពខាងក្រោម៖

Shakira និងកូន
Shakira និងកូន
Pique និង មិត្តស្រីថ្មី
Pique និង មិត្តស្រីថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]