ភ្នំពេញ៖ ទីបំផុតកម្មវិធីប្រកួតទេពកោសល្យកុមារ SuperGold Kid BrainART ដែលរៀបចំ និងឧបត្ថម្ភផ្ដាច់មុខដោយម្សៅទឹកដោះគោ Dumex SuperGold Kid បានរកឃើញម្ចាស់ជ័យលាភីហើយគឺ កុមារី ជឿន សុម៉ាវត្តី និងកុមារី ចាន់ សុវណ្ណធីណា ដែលជាបេក្ខភាពមកពីទីក្រុងភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កុមារីទាំងពីរពិតជាមានភាពច្នៃប្រឌិត គូររូបបានស្អាត និងត្រឹមត្រូវតាមវិញ្ញាសាដែលកម្មវិធីបានដាក់ជូនតាំងពីវគ្គដំបូងរហូតមកដល់វគ្គផ្តាច់ព្រ័ត្រ។ អ្វីដែលកាន់តែពិសេស ម្ចាស់ជ័យទាំងពីរថែមទាំងមានភាពឆ្លាតវៃក្នុងការពន្យល់បានយ៉ាងក្បោះក្បាយ​ទៅលើ​វិញ្ញាសា​​ចុងក្រោយ “ការគូររូបគ្រួសារ” ដែលបរៀបចំឡើងនៅផ្សារទំនើប អ៉ីអន ម៉ល សែនសុខ កាលពីថ្ងៃអាទិត្រ ទី០២ ខែតុលា ឆ្នាំ២០២២ ផងដែរ។

ដូចដែលបានសន្យា ម្ចាស់ជ័យលាភីទទួលបានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ រួមមានអាហារូបករណ៍សិក្សាដែលមានតម្លៃស្មើនឹង ១០ លានរៀល និងការផ្គត់ផ្គង់ម្សៅទឹកដោះគោ Dumex SuperGold Kid រយៈពេលមួយឆ្នាំពេញផងដែរ (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។

(pictures of them with their families on stage and champion poster designs)

ក្រៅពីម្ចាស់ជ័យលាភីទាំងពីររូប ពីកម្មវិធីក៏បានផ្តល់រង្វាន់ដល់បេក្ខភាពទាំង៨រូប ដែលបានឆ្លងកាត់វគ្គជម្រុះជាច្រើន ទម្រាំមកដល់វគ្គផ្តាច់ព្រ័ត្រនេះផងដែរ គឺការផ្គត់ផ្គង់ម្សៅទឹកដោះគោ Dumex SuperGold Kid រយៈពេលកន្លះឆ្នាំពេញ (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។

សូមបញ្ជាក់ផងដែរថា កម្មវិធីប្រកួតទេពកោសល្យកុមារ SuperGold Kid BrainART ជាកម្មវិធីដែលមានគោលបំណងលើកទឹកចិត្តអ្នកម៉ាក់លោកប៉ាក្នុងការបង្ហាញសមត្ថភាព និងភាពឆ្លាតវៃរបស់កូនៗ ក៏ដូចជាផ្តល់ឱកាសឲ្យប្អូនៗកុមារីកុមារាទទួលយកបទពិសោធន៍ប្រកួតបង្ហាញសមត្ថភាពផងដែរ។

ចង់ស្វែងយល់បន្ថែមពីកម្មវិធី លោកអ្នកអាចចូលទៅកាន់ហ្វេសប៊ុកផ្លូវការ Dumex Super Gold Kids Club តាមរយៈតំណខាងក្រោមនេះ៖ https://www.facebook.com/Dumexsupergoldkidsclub

សម្រាប់លោកអ្នកដែលចង់ទស្សនាឡើងវិញនូវទិដ្ឋភាព​បង្ហាញ​សមត្ថភាព​កាលពី​វគ្គ​ផ្ដាច់ព្រ័ត្រ អាចទស្សនា​​តាមរយៈវីដេអូ​ខាង​ក្រោម​នេះបាន៖

http://bitly.ws/vxiH

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]