ថៃ៖ រឿងរ៉ាវជីវិតពិត របស់តារាសម្តែងស្រី Pinky Savika នៅតែមានគេលើកយក មកនិយាយគ្រប់ៗគ្នា រហូតមកដល់ពេលនេះ ថ្វីត្បិតតែនាង នៅក្នុងពន្ធនាគារ ក៏ដោយ ដែលមហាជន មានការអាណិតអាសូរ ក៏ដូចជាមិននឹងស្មានថាជីវិតរបស់បែរជាធ្លាក់ ដូចចុះនរកបែបនេះ។
បន្ទាប់ពី រងការចោទប្រកាន់រួមជាមួយនឹងបងប្រុស និងម្តាយពីករណី FOREX-3D ចុងក្រោយនេះ ទំព័រហ្វេសប៊ុកមួយ បានបង្ហោះរូបភាពផ្ទះតូចមួយដែលអះអាងថាជាផ្ទះ Pinky រស់នៅ មុនពេលមានរឿងល្បីបោកលុយគេ ដែលពីរូបភាពដែលលេចចេញ បង្កើតជាសំឡេងសួរដោយមន្ទិល តើលុយទាំងអស់ដែល Pinky រកបានទៅណាពីអាជីពក្នុងវិស័យនេះ បើទោះជា Pinky ចូលប្រឡូកក្នុងវិស័យនេះតាំងពីក្មេង?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សត្រឡប់ទៅវិញ Pinky មានអាយុ៣៦ឆ្នាំក្នុងឆ្នាំ ២០២២ដោយនាងចាប់ផ្ដើមសម្ដែងតាំងពីអាយុ៧ឆ្នាំ ហើយប្រឡូកក្នុងវិស័យនេះបានជិត ៣០ ឆ្នាំ ជាមួយនឹងការសម្តែងរឿងចំនួន៥០ រឿង ភាគយន្តថៃ ១០រឿង បូករួមរឿងឥណ្ឌា ២រឿងការផ្សាយពាណិជ្ជកម្មរាប់មិនអស់។
មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីលេងរឿង Pinky មករៀបការជាមួយបុរសហាយសូ លោក Petch ជាមួយនឹងព័ត៌មាននៃថ្លៃបណ្ណាការរាប់រយលាន ទៅះបីជាលែងលះគ្នាក៏ដោយ គេក៏បានលើកឡើងទៀតថា នាងមានលុយចាយពេញមួយជីវិត តែយ៉ាងណា គេមិនដែលមិនដែលឃើញការបង្ហាញដ៏សម្បូរបែបនេះទេ មិនថាថតរូបនៅផ្ទះ Pinky។បង្អួតត្បូងពេជ្រ នាឡិកាម៉ាកល្បីៗ ក៏ដូចជាបង្អួតរថយន្តទំនើប ៗ ទេ។
យ៉ាងណាមិញ តាមប្រភពមួយ ម្តាយរបស់តារាស្រីរូបនេះ ជាអ្នកលេងល្បែង ហេតុដូច្នេះ មិនសង្ស័យនោះ លុយដែលរូបនាងរក អស់គ្មានសល់ ទោះជាយ៉ាងណា នាងជាមនុស្សកត្តញ្ញូជាមួយម្តាយរបស់ខ្លួនណាស់ ធ្វើដើម្បីម្តាយគ្រប់សព្វបែបយ៉ាង សុខចិត្តធ្វើការទាំងលំបាកគ្រប់សព្វសារពើរ មិនថាទំនេរពីការងារសិល្បៈ ក៏នាងឆ្លៀតឡាយលក់អីវ៉ាន់តាមបណ្ដាញសង្គមដូចេ្នះដែរ៕
ប្រភព៖ Entertain.teenee
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]