ភ្នំពេញ៖ ជាការពិត ពន្លក​សិល្ប​ការិនី​ថ្មី ​វ័យ​ត្រឹម១២​ឆ្នាំ កុមារី កែវ ទិត្យ​ផល្លី ដោយសារតែសមត្ថភាព នាងបាន​លើក​ស្ទួយ​កេរ្តិ៍ឈ្មោះ​ខ្លួន​ឯង និង​គ្រួសារ​ បើ​ទោះ​បី​ជា​ពេល​នេះ​ នាងនៅក្មេងក្នុងការ​ប្រឡូក​ក្នុងវិស័យ​សិល្បៈ ហើយ ​ឪពុកម្ដាយ របស់នាងមាន​មុខរបរ​លក់​ចាប់ហួយ និង​លក់​បាយ​មិនសូវធូរធារក្ដី។

យ៉ាងណាមិញ ជាតារាចម្រៀងវ័យក្មេង កែវ ទិត្យ​ផល្លី ត្រូវបានមហាជនលើកសរសើរជាហូរហែ នៅអត្តចរិតសុភាពរាបសារ សម្តីសម្តៅផ្អែមពិរោះ ចេះគោរពចាស់ទុំ និងមានភាពរួសរាយគួរឲ្យស្រលាញ់ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ក្រៅពីជាក្មេងក៏ពូកែ អាចរកចំណូលដោយប្រើសមត្ថភាពខ្លួនឯងទាំងវ័យក្មេងហើយ ផល្លី ថែមទាំងជាក្មេងកត្តញូ ចំពោះឪពុកម្ដាយខ្លាំងទៀតផង។ ជាក់ស្ដែង កុមារីរូបនេះ បានបង្ហោះវីដេអូ មួយបង្ហាញពីសកម្មភាពរបស់នាង បានទិញកាដូរជាចិញ្ជៀនមាសឲ្យអ្នកម្ដាយ ធ្វើឲ្យម្ដាយរំភើបញញឹមបិទមាត់មិនជិត ថែមទាំងធ្វើឲ្យអ្នកទស្សនាឃើញហើយ ក៏រមភើបតាមផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

កែវ ទិត្យផល្លី
កែវ ទិត្យផល្លី
កែវ ទិត្យផល្លី
កែវ ទិត្យផល្លី
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]