ថៃ៖ ក្រោយពីត្រឡប់មករកជីវិតបែបSingle អស់មួយរយៈ ក្រឡេកឃើញថា តារាស្រី Bella កាន់តែបង្ហាញនូវភាពស្រស់ស្រាយទាំងផ្លូវកាយ និងផ្លូវចិត្ត ជាមួយនឹងសកម្មភាព​ធ្វើ​បុណ្យ​ផ្សេងៗ ព្រមទាំងជីវិតរស់នៅប្រចាំថ្ងៃរបស់នាង ផងដែរ។ 

ជាក់ស្ដែង ថ្មីៗនេះវិញ តារាស្រី Bella ស្រាប់តែបានចេញមកបង្ហាញ​រូបភាព​ដ៏គួរ​ឱ្យ​ស្រលាញ់ ដែល​នាង​បាន​បង្ហោះ​ឲ្យ​អ្នក​គាំទ្រ​មើលឃើញពីសត្វចិញ្ចឹមរបស់ខ្លួន ដែលជារូបភាពឆ្មាសំណព្វនៅក្នុងបន្ទប់របស់នាង។ ក្នុងនោះដែរ ការបង្ហាញមួយនេះ បែរជាបានធ្វើឲ្យអ្នកគាំទ្រ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើទិដ្ឋភាពផ្ទះដ៏ស្រស់ស្អាតរបស់នាង ថែមទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈរូបភាពនោះ ផ្នែកខាងក្នុងផ្ទះ​របស់ Bella ក៏ទទួលបានការសរសើរពីមនុស្សជាច្រើន ពីភាពស្រស់​ស្អាត​នៃការរៀបចំ ជាពិសេសជ្រុងនៃបន្ទប់ទទួលភ្ញៀវ ដែលត្រូវបានតុបតែងយ៉ាងប្រណីត ជាមួយនឹងគ្រឿងសង្ហារឹមលម្អ ព្រមទាំង​ជា​កន្លែង​លំហែ​អារម្មណ៍​មួយរបស់តារាស្រីរូបនេះ នៅក្នុង​ការ​រស់នៅ ពោរពេញដោយបរិយាកាសដ៏ស្រស់ស្រាយ ផងដែរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Bella
Bella
Bella
Bella
Bella
រូបភាពផ្ទះ
រូបភាព Bella
រូបភាពផ្ទះ
រូបភាពផ្ទះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]