បរទេស៖ ចាប់តាំងពី បានរៀបការជាប្ដីប្រពន្ធនឹងគ្នាមក តារាម៉ូដែលស្រី Miranda Kerr និងស្វាមី លោក Evan Spiegel តែងតែត្រូវបានមនុស្សជាច្រើនចាប់អារម្មណ៍ និងយកចិត្តទុកដាក់ទៅលើ ជីវិតរស់នៅដ៏ឡូយឆាយ របស់អ្នកទាំងពីរ ជាពិសេស ដោយយោងតាមគេហទំព័រដ៏ល្បីមួយ បានបង្ហាញថា ទ្រព្យសម្បត្តិសរុបរបស់ប្ដីប្រពន្ធគូនេះ គឺមានចំនួន ៣,៤ ពាន់លានដុល្លារ ដែលពួកគេ​បាន​ក្លាយ​ជា ​អ្នក​មាន​បំផុត​មួយ ​ក្នុង​ចំណោម​តារា​ហូលីវូដ។

ក្នុងនោះដែរ​ គេបានដឹងទៀតថា Miranda និង​ស្វាមី​របស់​នាង ​មាន​ទ្រព្យសម្បត្តិ​ជា​បន្តបន្ទាប់​ពី​សហរដ្ឋអាមេរិក​ ទៅ​អូស្ត្រាលី ហើយនៅក្នុងចំណោមវិមានដ៏ប្រណីតជាច្រើន ពួកគេបានជ្រើសរើសនៅអចលនទ្រព្យទំហំ ៦៦៥ម៉ែត្រការ៉េ ដែលមានតម្លៃ ១២លានដុល្លារ និងជាតំបន់ដ៏សម្បូរបែបនៃទីក្រុង Los Angeles ។ លើសពីនេះ ប្ដីប្រពន្ធមួយគូនេះ បានទិញវីឡាតម្លៃ ៣០លានដុល្លារនៅទីក្រុងប៉ារីស ទិញចំការទំពាំងបាយជូរនៅប្រទេសអូស្ត្រាលី រួមទាំងរមណីយដ្ឋានឆ្នេរនៅ Malibu និងផ្ទះជនបទនៅ Brentwood ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ទ្រព្យសម្បត្តិដែលជារបស់ប្រើប្រាស់ប្រណីតៗរបស់ Miranda និងស្វាមី ក៏បានធ្វើឲ្យហ្វេនៗយកចិត្តទុកដាក់ ជាមួយនឹង រថយន្តទំនើបៗជាច្រើន ព្រមទាំងមានការរៀបចំខ្លួនបែបស៊ីវីល័យ ប្រើកាបូបម៉ាកល្បីៗ ដែលមានតម្លៃរាប់ពាន់ដុល្លារ ដែលនេះគឺជារឿងធម្មតាសម្រាប់ Miranda ក្នុងពេលនាងជាតារាម៉ូដែល ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Miranda 
Miranda 
Miranda
Miranda 
Miranda និងស្វាមី
Miranda និងស្វាមី
Miranda និងស្វាមី
Miranda និងស្វាមី
Miranda និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]