ភ្នំពេញ៖ បើយោងតាមគណនីផេកជាផ្លូវការ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក បានជួបសំណេះសំណាលជាមួយ លោក ឃ្លោក វណ្ណ: ជាប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក និងមានមុខរបរជាអ្នកម៉ូតូឌុប ។
តាមប្រភពដែលបានបង្ហោះ ជារៀងរាល់ព្រឹក លោកតែងតែចុះជួយសម្រួលចរាចរណ៍ នៅចំណុចកែងផ្លូវលេខ៣១៧និងផ្លូវលេខ៥៦៦ (ក្រោយអតីតសាលាហ្សាម៉ាន់អន្តរជាតិ) ដែលនេះជាការបង្ហាញពីកាយវិការដ៏ល្អ ក្នុងការងារជួយដល់សង្គមជាតិ ដោយការស្ម័គ្រចិត្ត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ដោយបានមេីលឃេីញពីចំណុចទាំងអស់នេះ ឯកឧត្តមអភិបាលខណ្ឌ បានស្នេីសុំមតិដឹកនាំពីថ្នាក់លេី បញ្ចូលសមាសភាព លោក ឃ្លោក វណ្ណ: ជាមន្រ្តីជាប់កិច្ចសន្យា ផ្នែកសណ្តាប់ធ្នាប់ខណ្ឌទួលគោក។
មិនត្រឹមតែនាឱកាសនេះ ឯកឧត្តមអភិបាលខណ្ឌ បានឧបត្ថម្ភថវិកាចំនួន ៤០០,០០០រៀល ព្រមទាំងសម្ភារៈមួយចំនួន ដល់លោកផងដែរ។ ការផ្តល់ឱកាសដល់រូបលោក ជាមន្ត្រីជាប់កិច្ចសន្យារបស់សាលាខណ្ឌ ស្របទៅតាមគោលបំណងដែលលោកកំពុងតែអនុវត្តជាប្រចាំ និងអាចជួយសម្រាលជីវភាពរស់នៅ របស់លោកប្រចាំថ្ងៃផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ រដ្ឋបាលខណ្ឌទួលគោក
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]