ថៃ៖ តែងតែធ្វើឲ្យហ្វេនៗកាន់តែចង់ឃើញចង់ដឹង ពីរឿងរ៉ាវក្នុងគ្រួសាររបស់ តារាស្រី Pang Ornjira ព្រោះបើនិយាយដល់ពេល ដែលបានបង្ហាញ ដំណឹងមានផ្ទៃពោះ រហូតដល់សម្រាលបាន កូនស្រីដ៏គួរឱ្យស្រលាញ់ម្នាក់រួចមក តារាស្រីរូបនេះ មិនដែលបានបើកបង្ហាញឲ្យឃើញពី មុខមាត់របស់ស្វាមីបន្តិចឡើយ នៅតាមប្រព័ន្ធផ្សព្វផ្សាយ។
ជាពិសេស កាលពីមុននេះ រូបនាងក៏ធ្លាប់បានចេញវីដេអូជាមួយគ្នានឹង ស្វាមីម្ដងរួចទៅហើយ ប៉ុន្តែបានត្រឹមតែយករូបស្ទីកគ័រ មកបិទបាំងមុខមាត់ស្វាមីរបស់ខ្លួន ដែលកំពុងតែធ្វើឲ្យមនុស្សជាច្រើនមានការងឿងឆ្ងល់ និងចង់ដឹង ថាតើបុរសម្នាក់នោះជាអ្នកណា ដែលមានសំណាង អាចឆក់យកបេះដូងរបស់តារាស្រីរូបនេះបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្មីៗនេះ តារាស្រី Pang Ornjira ក៏បានបង្ហាញខ្លួនជាមួយនឹងស្វាមី នៅក្នុងកម្មវីធីបង្ហាញក្រុមហ៊ុន ហើយស្វាមីរបស់តារាស្រីរូបនេះ ដែលត្រូវបានគេស្គាល់ឈ្មោះថា Lionel Lee និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Aliyah Core Limited ទៀតផង។ លើសពីនេះ តាមរយៈកម្មវិធី ដែលរូបនាងបើកបង្ហាញមុខមាត់ស្វាមីជាផ្លូវការ ទៅកាន់អ្នកសារព័ត៌មានមួយនេះ បានធ្វើឲ្យ អ្នកគាំទ្រអាចឃើញពីភាពផ្អែមល្ហែម នៅក្នុងជីវិតប្ដីប្រពន្ធរបស់នាង ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]