ភ្នំពេញ៖ ដូចប្រិយមិត្តមួយចំនួនបានជ្រាបស្រាប់ហើយថា ក្រោយពេល​បញ្ចប់ការប្រកួត Cambodian Idol រដូវកាលទី ៤ ដោយជោគជ័យហើយ លីម តិចម៉េង ពិតជា​រវល់ខ្លាំង​បំផុត សឹងរកពេល​សម្រាកគ្មាន ត្រូវចូលរួមកម្មវីធីជា​ច្រើន ទាំងក្នុងទីក្រុងភ្នំពេញ និង​តាមបណ្ដាខេត្តនានា។

លើសពីនេះ អ្វីដែលសំខាន់ បន្ទាប់ពី មានសម្លេងសាកសមជាម្ចាស់ពានហើយនោះ តិចម៉េង បានធ្វើឲ្យអ្នកពុកម៉ែបងប្អូន កោតសរសើរទៅលើអត្តចរិកដ៏រមទម្យចេះគោរព មនុស្សជុំវិញខ្លួន ជាពិសេសនោះ គឺការដឹងគុណចំពោះអ្នកដែលធ្លាប់បានជួយខ្លួនតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ដោយសារតែខ្លួនបានក្លាយជាមនុស្សរបស់មហាជនទៅហើយ សូម្បីតែធ្វើអ្វីមួយជាការបំពេញក្តីស្រមៃខ្លួនឯង ក៏តារាចម្រៀងពន្លកថ្មីរូបនេះ មានការក្រែងចិត្ត និងសុំចិត្តពីអ្នកគាំទ្រផងដែរ។ ជាក់ស្តែង កាលពីថ្មីៗនេះ តិចម៉េង បានសុំចិត្តពុកម៉ែបងប្អូន កុំស្អប់ កុំខឹង ដល់រូបលោកខណៈដែល លោកបានសម្រេចចិត្តក្នុងការសាក់រូបនៅលើខ្នង ដែលរូបដែលលោកបានសាក់នោះគឺ ជារបស់ដូនតាខ្មែរ ដែលបានបន្សល់ទុកតាំងពីបុរាណមក ថែមទាំងជាក្តីស្រម៉ៃមួយរបស់លោកផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

តិចម៉េង
តិចម៉េង
តិចម៉េង
តិចម៉េង
តិចម៉េង
សាក់ដែល តិចម៉េង បានសាក់លើខ្នង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]