ភ្នំពេញ៖ នៅពេលដែលលោកអ្នកត្រូវការទិញកុំព្យូទ័រយួរដៃតាមខ្លួនមួយ ហើយជម្រើសគឺមានច្រើនខ្លាំងនោះ លោកអ្នកនឹងមានការពិបាកក្នុងចាប់ផ្តើមស្វែងរក។ ដើម្បីជាភាពងាយស្រួល លោកអ្នកគួរតែចាប់ផ្តើមជាមួយនឹងម៉ាកល្បី ដែលមានអ្នកប្រើប្រាស់ច្រើន។

ប្រសិនបើលោកអ្នកស្គាល់ Dell នោះលោកអ្នកប្រាកដជាបានដឹងហើយ ថាផលិតផលម៉ាកនេះ គឺពិតជាគួរឱ្យមានទំនុកចិត្ត។ ប្រធានបទថ្ងៃនេះ គឺមិនមានអ្វីក្រៅពីកុំព្យូទ័រយួរដៃ Dell Inspiron 5620 ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងចាប់តាំងពីវាត្រូវបានដាក់លក់លើទីផ្សារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការរចនាដ៏ប្រណិត និងសមស្របនឹងការធ្វើការងារអាជីវកម្ម គឺជាចំណុចលេចធ្លោរបស់ា Dell Inspiron 5620។ កុំព្យូទ័រមួយនេះត្រូវបានរចនាឡើងសមស្របនឹងបរិស្ថាន ដោយគន្លឹះបត់អេក្រង់របស់វា ត្រូវបានផលិតឡើងពីវត្ថុធាតុដើមជីវមូលដ្ឋានដែលជាធនធានដែលអាចកកើតវិញបាន ហើយផ្នែកដែលត្រូវបានលាបពណ៌ទាំងអស់ គឺត្រូវបានផលិតដោយទឹកថ្នាំលាបដែលមានជាតិ VOC ទាប។

Dell Inspiron 5620 ភ្ជាប់មកជាមួយអេក្រង់ទម្រង់ 16:10 ដែលមានទទឹងខ្ពស់(វែង) មានភាពទូលាយក្នុងការអូសមើលនៅលើ Website។កម្រិតពន្លឺ 250nits និងគុណភាពបង្ហាញ FHD គឺល្អសម្រាប់កន្លែងដែលមានពន្លឺភ្លឺ។

អត្ថប្រយោជន៍មួយទៀត គឺវាភ្ជាប់មកជាមួយយនឹងកញ្ចប់ទទួលបានការប្រើប្រាស់គ្រប់កម្មវិធី Microsoft Office ដែលរួមមាន Excel, Word និងPowerPoint ដោយឥតគិតថ្លៃ។ កម្មវិធីដ៏ល្អឥតខ្ចោះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការលើកុំព្យូទ័រនេះ ដោយមិនបាច់បារម្ភពីបញ្ហាបច្ចេកទេស មេរោគ (Ransomeware) និងការដំណើរការខុសប្រក្រតីនានាឡើយ។  

បន្ថែមពីលើមុខងារជាច្រើនទៀតរបស់វា Dell Inspiron 5620 មានប្រព័ន្ធដំណើរការដោយ Intel Core ជំនាន់ទី១២ ដែលភ្ជាប់ជាមួយ WiFi 6E សម្រាប់ការផ្ទេរទិន្នន័យលឿន និងភាពងាយស្រួលក្នុងការប្រើប្រាស់អ៊ីនធើណែត។​

សេនស័របើកចំហរនឹងបើកកុំព្យូទ័ររបស់អ្នកក្នុងមួយរំពេច​​​ ហើយឧបករណ៍ស្កេនម្រាមដៃអាចអោយអ្នកចូលទៅប្រើប្រាស់កុំព្យូទ័ររបស់អ្នកយ៉ាងលឿន និងមានសុវត្ថភាព។ ជាមួយនឹងបច្ចេកវិទ្យា ExpressChargeTMដែលសាកឧបករណ៍បានលឿនដល់ទៅ ៨០% ក្នុងរយៈពេលមួយម៉ោង។ 

អ្នកអាចប្រាកដថា អ្នកបានទិញកុំព្យូទ័រ Dell ពីហាងដែលមានការធានាត្រឹមត្រូវដោយពិនិត្យមើលតែម hologram នៅលើផលិតផល។  ការទិញពីអ្នកលក់បន្តដែលមានការអនុញ្ញាតត្រឹមត្រូវនឹងជួយសន្សំសំចៃពេលវេលារបស់អ្នក និងធានានូវគុណភាពនៃផលិតផល។

លោកអ្នកអាចរកមើលហាងលក់កុំព្យូទ័រ Dell ដែលមានការធានាត្រឹមត្រូវតាមរយៈតំណនេះ (https://bit.ly/3ginIbK) និងព័ត៌មានលម្អិតអំពី Dell Inspiron 5620 តាមរយៈតំណ (https://dell.to/3Qx3IhY)។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]