ថៃ៖ គឺជារឿងដែល កំពុងតែត្រូវបានទស្សនិកជនជាច្រើន តាមដាន ខណៈដែលតារាចម្រៀង និងសម្តែង លោក Tono Pakin នឹងធ្វើការហែលទឹកឆ្លងទន្លេ ដើម្បីរៃអង្គាសប្រាក់ ជួយដល់មន្ទីរពេទ្យដែលខ្វះខាត។ ប៉ុន្តែហ្វេនៗមួយចំនួន ក៏បានមើលឃើញថា វាជាហានិភ័យគំ.រា.ម.កំ.ហែងអាយុជីវិត ក៏ដូចជាការបង្កើតបន្ទុកសម្រាប់អ្នកដែលពាក់ព័ន្ធ ដើម្បីជួយរក្សាសុវត្ថិភាពរបស់តារាប្រុសរូបនេះ ។
តែទោះជាយ៉ាងណា កាលពីថ្មីៗនេះ លោក Tono Pakin ក៏បានផ្ដល់នូវបទសម្ភាសន៍មួយ ដោយចាប់ផ្តើមពីសំណួរថា ហេតុអ្វីបានជាជ្រើសរើសវិធីសាស្ត្រមួយនេះនោះ លោក Tono ក៏បាននិយាយរៀបរាប់ថា ខ្លួនបានធ្វើវាតាមវិធីជាច្រើនមកហើយ មិនថា រត់ រើសសំរាម លេងការប្រគុំតន្ត្រី ពេលទឹកជំនន់ក៏មកជួយ ប៉ុន្តែអ្វីទាំងអស់ដែលបានធ្វើមក មានតែការហែលទឹកទេ ដែលអាចរកលុយបានច្រើនបំផុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស តារាប្រុសរូបនេះ បានធ្វើឲ្យហ្វេនៗជាច្រើន ចាប់អារម្មណ៍ជាមួយនឹងការរកប្រាក់រៃអង្គាស ដែលបានមកពីការហែលទឹក ដោយកាលពីលើកមុន រូបលោកបានបង្ហើបថា ទទួលបានប្រាក់ជិត ២០ លានបាត (ប្រហែល ៥២ ម៉ឺនដុល្លារ) ហើយប្រាក់ដែលបានរៃអង្គាសនេះ ក៏បានជួយទៅដល់មជ្ឈមណ្ឌល សត្វសមុទ្រកម្រ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]