ចិន៖ ថ្មីៗនេះ តាមរយៈប្រភព Kwongwah បានបង្ហាញថា តារាសម្ដែង លោក Jackie Chan អាចរកលុយបានយ៉ាងច្រើន បានតាមរយៈការវិនិយោគអចលនទ្រព្យ ដោយផ្ទះចាស់ចំនួន ៨ ខ្នង ដែលតារារូបនេះ បានទិញកាលពីទសវត្សរ៍ឆ្នាំ ១៩៩០ មកទល់នឹងពេលនេះ តម្លៃក៏បានកើនឡើងរាប់សិបដង ធៀបនឹងតម្លៃដើម។

ក្នុងនោះដែរ បានឲ្យដឹងទៀតថា តារាសម្ដែងរូបនេះ បានទិញផ្ទះចាស់ៗទាំងនោះ នៅពេលដែល លោកទៅទីក្រុងប៉េកាំងដើម្បីថតកុនក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ហើយដោយសារតែការងារ លោកក៏ត្រូវស្នាក់នៅទីនេះជាងកន្លះឆ្នាំ។ ហើយលោក ក៏បាន​ចំណាយ​ប្រាក់​ចំនួន ៤ លាន​យន់(ប្រហែល៥៥ម៉ឺនដុល្លារ) ដើម្បី​ទិញ​ផ្ទះ​ចាស់​ចំនួន ៨ ដោយសារតែ ការស្រឡាញ់​ទីធ្លា​សួនច្បារ​ដ៏ធំនៅទីនោះ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយ​ពីថត​ចប់ លោក Jackie Chan បាន​ត្រឡប់​ទៅ​រស់នៅ​ហុងកុង​វិញ ប៉ុន្តែ​មិន​បាន​លក់​ផ្ទះ​ចាស់​នោះ​ទេ ហើយនៅពេលនោះ រូបលោកបានទិញផ្ទះមួយក្នុងតម្លៃត្រឹមតែ ៥០០០០០ យន់ តែប៉ុណ្ណោះ ដែលបច្ចុប្បន្ននេះតម្លៃផ្ទះចាស់របស់ Jackie Chan គឺមានតម្លៃរហូតដល់ ១២ លានយន់ (ជាង ១,៦៦ លានដុល្លារអាមេរិក)។ ដូច្នេះហើយ ជាមួយនឹងផ្ទះសរុបចំនួន ៨ របស់តារាប្រុសរូបនេះ គឺមានតម្លៃ ៩៦ លានយន់ (ប្រហែល ១៣,២ លានដុល្លារ) ផងដែរ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Jackie Chan
Jackie Chan
Jackie Chan
Jackie Chan
Jackie Chan
Jackie Chan
Jackie Chan
រូបភាពផ្ទះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]