ថៃ៖ ថ្មីៗនេះ មហាជនជាច្រើន កំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើករណីរបស់ តារាស្រី Pinky ដែលត្រូវបាន ពិធីករល្បីឈ្មោះ Moddam បានចេញបញ្ជាក់ក្នុងកម្មវិធី និងទម្លាយថា រូបនាងបានរស់នៅ ផ្ទះជួលចាស់តូចមួយ ព្រោះតែលុយទាំងអស់ដែលបានមកពីការងារ ត្រូវម្តាយនាងចំណាយក្នុងកាស៊ីណូ។
លើសពីនេះ លោក Moddam ក៏បានលាតត្រដាងពី Pinky ថាមិនមានលុយពិតប្រាកដទេ ហើយចំពោះតម្លៃការងារ របស់តារាស្រីរូបនេះ គឺត្រូវផ្ទេរទាំងអស់ ទៅឲ្យម្តាយរបស់ខ្លួន និងឲ្យម្តាយមើលថែលុយ តាំងពីនាងធ្វើការក្នុងវិស័យនេះ តាំងពីអាយុ ៧ ឆ្នាំមកម្លេះ ហើយបើសូម្បីតែពេលចេញកម្មវិធីម្តងៗ នាងក៏ត្រូវផ្ទេរអ្វីៗទាំងអស់ឲ្យម្តាយ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ចំនួនទឹកប្រាក់ដែល តារាស្រី Pinky ទទួលបានពីម្តាយរបស់នាង ជារៀងរាល់ថ្ងៃវិញ គឺពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ព្រោះនាងចាត់ទុកថា ជាកំពូលតារាស្រីមួយរូប ប៉ុន្តែម្តាយ បែរជាបានឲ្យលុយនាងប្រើ ត្រឹមតែ ១៥០០ ទៅ ២០០០ បាត(ប្រហែល ៥២ដុល្លារ) តែប៉ុណ្ណោះ ព្រោះលុយដែលនៅសល់ក៏ត្រូវចូលទៅក្នុងគណនីក្រុមហ៊ុន ដែលជាហេតុធ្វើឱ្យ Pinky ចូលចិត្តសុំជាលុយសុទ្ធ ពេលលក់របស់របរ ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]