ភ្នំពេញ៖ ពិតណាស់ តារាចម្រៀងពន្លកថ្មី លីម តិចម៉េង ជាតារាប្រុសមួយរូប ដែលកំពុងផ្ទុះប្រជាប្រិយភាពខ្លាំង ខណៈទើបនឹងប្រឡូកក្នុងវិថីសិល្បៈ ចាប់តាំងពីចូលប្រឡងរហូតដល់បច្ចុប្បន្ន មិនដល់មួយឆ្នាំផង តែ តិចម៉េង ទទួលបានការងារថតចម្រៀង ការប្រគុំតន្រ្តីតាមបណ្ដាខេត្ត-ក្រុង ជាប់គ្នាសឹងរកពេលសម្រាកគ្មាន។

តួយ៉ាង ហ្វេនៗចបាក់ការពេញចិត្តខ្លាំងលើ តារាប្រុសរូបនេះ មិនថាទឹកដមសំនៀងបកស្រាយចម្រៀង ឬអត្តចរិតទាំងលើឆាក និងក្រៅឆាកនោះទេ ពោលគឺ តិចម៉េង ពូកែដាក់ខ្លួនណាស់ ខណៈដែលរូបលោក មានសមត្ថភាពពេញខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សម្រាប់ទស្សនិកជន ដែលជាអ្នកគាំទ្រដល់ តារាប្រុសរូបនេះ ច្បាស់ណាស់ថាពិតជាបានជ្រាបរួចមកហើយពីទឹកដមសម្លេងរបស់កម្លោះតូចរូបនេះ ខណៈដែល តិចម៉េង អាចច្រៀងបានគ្រប់ទម្រង់ ដែលមិនចម្លងស្ទាយ៍អ្នកណា គឺប្រើប្រាស់សម្លេងជារបស់ខ្លួនសុទ្ធសាធតែម្ដង។ ជាងនេះទៅទៀត មិនថានៅទីណាកន្លែងណា ក៍តារាប្រុសរូបនេះនៅតែអាចរក្សាបាននូវសំនៀងដ៏ពីរោះ ជាក់ស្ដែង តិចម៉េង បានទៅច្រៀងនៅទីលានកីឡាបាល់ទាត់ យ៉ាងធំល្ហល្ហេវ ល្វឹងល្វើយ ក៏នៅតែមិនអាចធ្វើឲ្យទឹកដមសម្លេងរបស់លោក ថមថយបានឡើយ ពោលគឺនៅតែពីរោះគ្រលួច គួរឲ្យចង់ស្តាប់ដដែល៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

តិចម៉េង
តិចម៉េង
តិចម៉េង
តិចម៉េង
តិចម៉េង និង សុខ សីឡាលីន
@usa.aa1504

♬ original sound - lllleak
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]