ភ្នំពេញ៖ ពិតណាស់ កញ្ញា ឌី បញ្ញាវិមាលា ជាម្ចាស់ជ័យលាភីបវរកញ្ញា Miss Teen International Cambodia 2021។ ហើយនឆងទទួលបានឱកាសចេញទៅប្រកួតលើឆាកអន្តរជាតិ នាពេលថ្មីៗនេះនៅឯប្រទេសឥណ្ឌា ក្នុងកម្មវិធី Miss Teen International។ 

យ៉ាងណាមិញ អំឡុងពេលប្រកួត បវរកញ្ញាវ័យ១៥ឆ្នាំរូបនេះ ពិតជាបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមកោតសរសើរលើរូបនាងគ្រប់គ្នា ខណៈដែលអាចឈានជើងចូលTop10 រួមជាមួយនឹងពាន Best In Swimsuit ផងដែរ។ ម្យ៉ាងអាចនិយាយបានថា នាងជាយុវតីដំបូងដែលក្រុមហ៊ុន មេឌាឡូដ បានបញ្ជូនបវរកញ្ញាចេញទៅប្រកួតលើឆាកអន្តរជាតិ ហើយទទួលបានលទ្ធផលល្អថែមទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើក្រឡេកមើលរូបសម្ផស្សនាវ័យ១៥ឆ្នាំ បន្ទាប់ពីត្រឡប់មកពីការប្រកួតវិញ កញ្ញា ឌី បញ្ញាវិមាលា រឹតតែមានសម្រស់ស្រស់ស្អាតប្លែកជាងមុន។ ជាពិសេស រូបភាពថ្មីដែលនាងទើបនឹងបង្ហោះ ស្លៀកនូវឈុតពណ៌ខ្មៅ អមជាមួយនឹងម៉ូតសក់រួញៗហាយឡាយសក់ផងនោះ ពិតជាជួយបង្កើនសម្រស់នាងឲ្យមានភាពទាក់ទាញជាងមុនថែមមួយកម្រិតទៀត។ មិនតែប៉ុណ្ណោះ បើមើលលើរូបរាង ឃើញថាស្លីមបែបស្ដង់ដារបវរកញ្ញាពិតៗតែម្ដង៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]