ថៃ៖ ចាប់តាំងពីបានសម្រាលកូនរួចមក តារាស្រី Due Arisara ត្រូវបានគេតាមដានជាពិសេស ទៅលើសកម្មភាពផ្សេងៗ ទាំងរូបសម្រស់ ក៏ដូចជាទំនាក់ទំនងនៅក្នុងគ្រួសារ ដែលបានបង្ហាញពីក្ដីសុខជាមួយនឹងគូស្នេហ៍របស់ខ្លួន។
ថ្មីៗនេះវិញ ជាមួយនឹងការចូលរួមកម្មវិធីបង្ហាញម៉ូតរបស់ម៉ាកល្បីៗ នៅឯក្រៅប្រទេសនោះ តារាស្រីរូបនេះ ក៏បានបង្ហាញអារម្មណ៍ជាអ្នកម្ដាយ ដែលបាននៅបែកគ្នា ជាមួយនឹងកូនជាទីស្រលាញ់មួយរយៈ។ ជាពិសេស Due ថែមទាំងបង្ហាញពីការទិញរបស់របរម៉ាកល្បីៗមួយចំនួន ដែលធ្វើឲ្យនាងក្លាយជាអតិថិជន និងបានទៅចូលរួមកម្មវិធីនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ តារាស្រី Due ក៏បានបង្ហើបថា ការដើរទិញឥវ៉ាន់ទាំងនេះ គឺជាការទិញ ជាមួយនឹងលុយផ្ទាល់ខ្លួនរបស់នាងតែម្ដង ដោយមិនប្រើប្រាស់លុយរបស់គូស្នេហ៍ នោះឡើយ ព្រោះតែលុយទាំងនោះ ត្រូវទុកសម្រាប់មើលថែគ្រួសារ ផងដែរ៕
ប្រភព៖ Khaosod
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]