ភ្នំពេញ៖ “ខ្ញុំចង់បង្កើតភោជនីយដ្ឋានដែលល្អជាងគេនៅក្នុងទីក្រុង ហើយប្រសិនជាអាចនោះ គឺល្អជាងគេនៅក្នុងប្រទេសកម្ពុជា និងជាប់នៅក្នុងបញ្ជីភោជនីយដ្ឋានដែលល្អជាងគេទាំង 50 នៅតំបន់អាស៊ីក្នុងរយៈពេលមួយទៅពីរឆ្នាំ” ។
អ្វីដែលបានលើកឡើងនេះ គឺជាគោលដៅធំបំផុតរបស់លោក Mario Yufera ដែលជាមេចុងភៅនៅភោជនីយដ្ឋាន El Tapas ដែលជាភោជនីយដ្ឋានប្រចាំសណ្ឋាគារ Hôtel KVL ដែលជាការវិនិយោគថ្មីទៅលើផ្នែកបដិសណ្ឋារកិច្ចរបស់ Vattanac Group។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![](https://s9.kh1.co/5d/5d07ae40fa4a3884c0fce48eb3ee7bbe720c8c5f.jpg)
ភោជនីយដ្ឋាន El Tapas មានការតុបតែងយ៉ាងរស់រវើកដោយប្រើឥដ្ឋការ៉ូអេស្ប៉ាញ និងក្រូម៉េផ្នែកខាងក្រៅយ៉ាងរលើបរលោង ហើយអាចទទួលភ្ញៀវបានរហូតទៅដល់ 76 នាក់ ដោយជួរខាងមុខមានចំនួន 12 កៅអី នៅក្នុងផ្ទះបាយដែលស្ថិតនៅផ្នែកខាងក្រៅ ព្រមទាំងបំពាក់ដោយចង្រ្កានអាំងសាច់ Josper។ ភោជនីយដ្ឋាននេះត្រូវបានរចនាឡើងប្រកបដោយភាពទាក់ទាញ ទំនើប និងផ្ដល់នូវបរិយាកាសសប្បាយរីករាយ គួបផ្សំនឹងមុខម្ហូបយ៉ាងឆ្ងាញ់ពិសារផងដែរ។ មុខម្ហូបល្បីៗដូចជា paella គ្រឿងសមុទ្រដោយប្រើវិធីចម្អិនដែលមានប្រវត្តិជាយូរយាណាស់មកហើយ គឺ ម្ទេស padron ផ្សំជាមួយ ឈីសទឹកដោះពពែ ទឹកឃ្មុំ និងនំស្រួយផ្សំពីឈីស manchego ឬសាច់មឹកស្រស់ ដោយទទួលទានជាមួយទឹកជ្រលក់ផ្សំពីក្រូច yuzu និងទឹកខ្មេះ ផ្លែស្វាយ និងជីអង្កាម។
![](https://s9.kh1.co/8f/8f5a95adf116f5c35a81e8cbbd685c329066d54f.jpg)
ភោជនីយដ្ឋាន El Tapas ប្រើប្រាស់គ្រឿងផ្សំដែលមានប្រភដើមមកពីប្រទេសអេស្ប៉ាញ ដូចជា សាច់ជ្រូក Iberico ប្រឡាក់ទុករយៈពេល 48 ខែ ដែលចិញ្ចឹមដោយប្រើចំណីផ្លែ acorn។ មុខម្ហូបអមដោយស្រាពិសេសមកពីប្រទេសអេស្ប៉ាញ និងនៅជុំវិញពិភពលោក និងស្រាក្រឡុករសជាតិបែបប្រទេសអេស្ប៉ាញ និងមានប្រវត្តិជាយូរណាស់មកហើយ។
កាលពីកុមារភាព មេចុងភៅ Mario រស់នៅក្នុងក្រុង Alicante ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសអេស្ប៉ាញ ដែលជាតំបន់មានភាពល្បីល្បាញផ្នែកដំណាំស្រូវ ត្រី និងគ្រឿងសមុទ្រ។ ទោះបីមុខម្ហូបនៅភោជនីយដ្ឋាន El Tapas ត្រូវបានចម្អិនដោយប្រើវិធីដែលគាត់បានចេះតាំងពីកុមារភាពក្ដី ប៉ុន្តែបច្ចេកទេសចម្អិន និងសោភណ្ឌភាពគឺយកលំនាំតាមសម័យទំនើប។ លោក Mario ចាប់ផ្ដើមអាជីពផ្នែកចម្អិនអាហារជាលើកដំបូងនៅទីក្រុងអាំស្ទ៊ែរដាំដែលពីដំបូងគាត់ត្រឹមតែជាអ្នកលាងចាននៅតាមភោជនីយដ្ឋានមួយចំនួនរហូតដល់ក្លាយជាអ្នកចម្អិនអាហារនៅសណ្ឋាគារ Conservatorium Hotel ហើយបន្ទាប់មកនៅភោជនីយដ្ឋាន Restaurant Breda ដែលជាប់ចំណាត់ថ្នាក់ជាសណ្ឋាគារ និងភោជនីយដ្ឋានល្អជាងគេទាំង 20 នៅក្នុងតំបន់អឺរ៉ុប។
![](https://s9.kh1.co/49/491741fac418117c52d9f3ae70dd0d0796476d93.jpg)
គាត់បានរៀបរាប់ឱ្យដឹងថា៖
ភោជនីយដ្ឋាន El Tapas បើកបម្រើអតិថិជនជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង 5 ល្ងាច ដល់ម៉ោង 11 យប់ នៅសណ្ឋាគារ Hôtel KVL នៅតាមបណ្ដោយមហាវិថីព្រះស៊ីសុវត្ថិ។ មុខម្ហូបទាំងអស់មានបង្ហាញជូននៅលើវេបសាយរបស់សណ្ឋាគារ ហើយនឹងមានបង្ហាញមុខម្ហូបពិសេសដែលធ្វើពីគ្រឿងផ្សំតាម រដូវកាលដោយប្រើបច្ចេកទេសបែបច្នៃប្រឌិត។
![](https://s9.kh1.co/db/db4808bf8ac97f9b46bb11d989ab58a7576c8635.jpg)
យើងខ្ញុំទទួលការកក់តាមប្រព័ន្ធអនឡាញ ឬតាមរយៈទូរសព្ទលេខ +855 (0) 88 893 66 62។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]