បរទេស៖ គឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ សម្រាប់តារាចម្រៀងស្រី Selena Gomez ដែលបានបង្ហាញខ្លួន ជាមួយនឹងតារាស្រី Hailey ដែលជាត្រូវជាភរិយាអតីតគូស្នេហ៍របស់ខ្លួន ព្រមទាំងមានរូបជុំគ្នា ឱបយ៉ាងស្និទ្ធស្នាល និងមានទឹកមុខ ញញឹមរីករាយ ទៀតផង។

យ៉ាងណាមិញ បន្ទាប់ពីនេះ តារាស្រី​ Selena ក៏បានធ្វើឲ្យហ្វេនៗចង់ដឹង និងតាមដានជាបន្តបន្ទាប់ ជាពិសេស ថ្មីៗនេះ រូបនាងហាក់ដូចជា បង្ហាញពីជីវិតដ៏រីករាយ ជាមួយនឹងការកម្សាន្ត នៅពេលដែលបានញ៉ាំអាហារពេលល្ងាច ជាមួយនឹងការជ្រើសរើស សំលៀកបំពាក់ក្រាស់ៗ ដើម្បីឲ្យសាកសមនឹងអាកាសធាតុត្រជាក់ ក៏ដូចជា ជួយលើកសម្រស់របស់នាង ឲ្យកាន់តែលេចធ្លោជាងមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ជាមួយនឹងស្ទាយ៍របស់ Selena Gomez ពាក់អាវយឺតឆ្នូតពណ៌ខ្មៅ និងស ជាមួយនឹងខោខូវប៊យរលុង បែបនេះ ពិតជាមើលទៅ បង្ហាញពីស្មារតី​ដ៏​ល្អ​របស់នាង ​ក្រោយពី មាន​រូបថត​ដែល​ថត​ជាមួយ​ភរិយា លោក Justin Bieber បើទោះបីជា ធ្លាប់មានការលើកឡើងថា Selena និង Hailey ត្រូវ​បាន​គេ​និយាយ​ថា ​មិន​ត្រូវ​គ្នា​ដោយ​សារ លោក Justin Bieber ក៏ដោយ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Selena
Selena
Selena
Selena និង Hailey
Selena និង Hailey
Selena
Selena

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]