ថៃ៖ នៅតែជាករណី ដែលត្រូវបានមហាជនជាច្រើន តាមដាន ជាបន្តបន្ទាប់ ទៅលើតារាចម្រៀងស្រី Bitoey និងស្វាមី លោក DJ Man ជាមួយនឹងការជាប់ពាក់ព័ន្ធ ករណី Forex-3D ដែលក្រោយមក រូបនាងបានសុំផ្អាកការណាត់ជួប ដើម្បីបញ្ជូនឯកសារទៅ DSI និងពន្យារពេលទៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ។
ដោយឡែក កាលពីថ្មីៗនេះ ស្រាប់តែមាន ទំព័រហ្វេសប៊ុកមួយ បានបង្ហោះពីការវា.យ.លុក ទៅលើតារាស្រី Bitoey បន្ទាប់ពីឃើញតារាចម្រៀងស្រីរូបនេះ មិនបានទៅចូលរួមតាមការណាត់របស់ DSI និងបានបញ្ជូនមេធាវីឱ្យពន្យារពេល ប៉ុន្តែ រូបនាងបែរជា មកចូលរួមព្រឹត្តិការណ៍មួយរបស់ម៉ាកប្រណីត Dior ដែលបានប្រារព្ធឡើងកាលពីយប់ថ្ងៃទី ១៩ ខែតុលា កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ តាមរយៈការបង្ហាញបែបនេះ បានធ្វើឲ្យអ្នកលេងអ៊ីនធើណេតជាច្រើន ចូលមករិះ.គ.ន់លើរឿងនេះយ៉ាងខ្លាំង ដែលភាគីជាច្រើន មានការអាណិតអាសូរដល់ជនរងគ្រោះ ដែលមិនទាន់បានទទួលការដោះស្រាយតាមវិធីណាមួយឡើយ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]