រាជធានីភ្នំពេញ ៖ ដូចដែលដឹងស្រាប់ហើយថា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បវរកញ្ញាតំណាងកម្ពុជា ចូលរួមប្រកួតសម្រស់លើឆាកអន្តរជាតិ Miss Grand International 2022 នៅប្រទេសឥណ្ឌូណេស៊ី ដែលជាបេក្ខនារីកំពុងទទួលការចាប់អារម្មណ៍ខ្លាំង ក្នុងដំណាក់កាលនីមួយៗ។
ជាក់ស្តែង កាលពីយប់មិញនេះ មហាជននាំគ្នារងចាំមើលឈុតតំណាងជាតិ ដែលមុនការប្រកួតល្បីថា អាចនឹងមានការផ្លាស់ប្តូរឈុត ខណៈដែលឈុត«គោព្រៃ» មិនទទួលការគាំទ្រពីមហាជនតាំងពីមិនទាន់ចេញទៅប្រកួតមកម្លេះ ផ្ទុយទៅវិញដល់វគ្គNational Costume កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញវត្តមានលើឆាកក្នុងឈុត«គោព្រៃ»មួយនេះ ធ្វើឲ្យបងប្អូនមួយចំនួនតូចបង្ហាញការខកចិត្ត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងការខកចិត្តខ្លះៗពីមហាជន បែរគេក្រឡេកឃើញ បុគ្គលល្បីៗក្នុងសង្គមព្រមទាំង តារាខ្មែរមួយចំនួនធំ ផ្ទុះការកោតសរសើរពីផ្លូវចិត្តនិងសមត្ថភាពក្នុងការដើររបស់រូបនាង ធ្វើឲ្យគេឯងដែលធ្លាប់បង្ហាញអារម្មណ៍មិនពេញចិត្តនឹងឈុតនេះ បែរជាចាប់អារម្មណ៍ខ្លាំងទៅវិញ ដោយរូបនាងបានដើរបង្ហាញម៉ូតប្រកបដោយទំនុកចិត្ត មួយជំហានៗស៊ីចង្វាក់នឹងសាច់ភ្លេង មើលទៅពិតជាទាក់ទាញ ជាពិសេសគឺបង្ហាញឲ្យឃើញច្បាស់ពីទំហំទឹកចិត្តរបស់រូបនាង ទោះមិនសូវទទួលការគាំទ្រខ្លាំងនៅវគ្គចាប់ផ្តើម តែពេលនេះ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងប្រមូលយកបេះដូងគាំទ្រច្រើនមិនធម្មតាឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]