ថៃ៖ អាចនិយាយបានថា តារាស្រី Chompoo Araya គឺជាសិល្បករស្រីមួយរូប ដែលតែងតែទាញយកចិត្តអ្នកទស្សនាជាច្រើន ជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ស្លៀកឈុតទាន់សម័យនិងពេញនិយម មិនថាការចូលរួមកម្មវិធីណាមួយ ឬជាការកម្សាន្តផ្ទាល់ខ្លួននោះឡើយ។

ជាពិសេស មកទល់នឹងពេលនេះ បើទោះបីជា តារាស្រីរូបនេះ បានក្លាយជាអ្នកម្តាយកូនទាំងបីទៅហើយនោះ តែរូបនាង នៅតែមានភាពទាក់ទាញជាមួយនឹង ការ​បង្កើត​ភាព​រំជើបរំជួល​បាន​គ្រប់​ពេល។ ជាពិសេស ថ្មីៗនេះ Chompoo បានបង្ហាញខ្លួន​ ជាមួយនឹងស្ទាយ៍ដ៏គួរឲ្យស្រលាញ់ ពាក់អាវសស្លៀកសំពត់ខ្លី បង្អួតសម្រស់ស្រស់ស្អាតផូរផង់ រួមទាំងមុខមាត់វ័យក្មេង ស្ទើរតែច្រឡំស្មានថាជា ក្មេងស្រី១៦ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដោយសារតែសម្រស់បែបនេះហើយ ទើបធ្វើឲ្យ តារាស្រីរូបនេះ ទទួលបាននូវការពេញចិត្តយ៉ាងខ្លាំងពីអ្នកគាំទ្រ មិនថាមុខមាត់ រួមទាំងស្ទាយ៍តែងខ្លួនលេចធ្លោ ក្នុងវ័យ ៤១ ឆ្នាំរបស់ខ្លួន៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]