រាជធានីភ្នំពេញ ៖ បងប្អូនភាគច្រើន ប្រាកដជាស្គាល់ តារាប្រុសស្រីកូនចិន២រូបដែលទទួលការគាំទ្រក្នុងវិថីសិល្បៈកម្ពុជា គឺលោក សុភ័ក្ត្រ និងកញ្ញា លីអ៉ីន ជាញឹកញាប់ តែងលេចវត្តមានក្នុងវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មខ្លីៗ លើបណ្តាញសង្គម មិនតែប៉ុណ្ណោះ ក៏មានការងារជាម៉ូដែលថតស្បតឲ្យផលិតផលមួយចំនួនផងដែរ។

តួយ៉ាង ដោយសារតែរូបសម្បត្តិអ្នកទាំងពីរអំណោយផល បូកផ្សំនឹងទេពកោសល្យដើរតួយក្រមិចក្រមើម ធ្វើឲ្យទស្សនិកជនពេញចិត្តទៀតនោះ ជាហេតុធ្វើឲ្យតារាប្រុសស្រីជនជាតិចិន២រូបនេះប្រឡូកក្នុងវិស័យនេះ បានយ៉ាងរលូន ទោះមិនមែនជាជនជាតិដើមក្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ងាកទៅមើល កញ្ញា លីអ៉ីន ត្រូវហ្វេនៗមិនថាជាបុរសឬនារីឡើយចាប់ចិត្តនឹងរូបសម្បត្តិតូចល្អិត មុខមាត់ដូចកូនតុក្កតារបស់រូបនាងជាខ្លាំង ដែលថ្មីៗនេះ រូបនាងបានទម្លាយរូបភាពPre-Wedding ជាមួយគូស្នេហ៍ ដែលត្រូវគេរំពឹងថាក៏ជាជនជាតិចិនដូចគ្នា សាកសមគ្នាឥតទាស់។

ទៀតសោត ទើបនឹងបែកធ្លាយរូបភាពត្រៀមចូលរោងការមិនទាន់ប៉ុន្មាន ស្រាប់តែម្សិលមិញនេះ កញ្ញា លីអ៉ីន ចូលរោងភ្ជាប់ពាក្យជាមួយគូស្នេហ៍ទាំងវ័យក្មេង រៀបចំពិធីតាមប្រពៃណីខ្មែរធំដុំមិនចាញ់គេឯងប៉ុន្មានឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   កញ្ញា លីអ៉ីន និងគូដណ្តឹង
កញ្ញា លីអ៉ីន និងគូដណ្តឹង
ទិដ្ឋភាពក្នុងពិធីភ្ជាប់ពាក្យ
ទិដ្ឋភាពក្នុងពិធីភ្ជាប់ពាក្យ
ទិដ្ឋភាពក្នុងពិធីភ្ជាប់ពាក្យ
ទិដ្ឋភាពក្នុងពិធីភ្ជាប់ពាក្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]